• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សេចក្តីប្រកាសព័ត៌មាននៅលើគេហទំព័ររបស់ការិយាល័យអគ្គទេសាភិបាលកាណាដា។ រូបថត៖ VNA

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា វៀតណាមគឺជាដៃគូសំខាន់មួយរបស់កាណាដានៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងជាដៃគូដ៏មានតម្លៃក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក៏ដូចជាក្នុងក្របខ័ណ្ឌនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF)។ ប្រទេសកាណាដាវាយតម្លៃថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងយូរអង្វែង ដែលបង្ហាញឱ្យឃើញតាមរយៈការសម្របសម្រួលយ៉ាងជិតស្និទ្ធទាំងកម្រិតទ្វេភាគី និងពហុភាគី ការ​ជួប​ប្រាស្រ័យប្រជាជនយ៉ាងទូលំទូលាយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលកំពុងអភិវឌ្ឍកាន់តែខ្លាំងឡើង ក៏ដូចជាការសម្របសម្រួលក្នុងវិស័យសន្តិសុខថាមពល និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ក្នុងពេលនោះ ប្រព័ន្ធផ្សព្វផ្សាយកាណាដាកាលពីថ្ងៃទី ២០ ខែកញ្ញា ក៏បានលើកឡើងពីដំណើរទស្សនកិច្ចនេះ នៅក្នុងរបាយការណ៍ស្តីពី កម្មវិធីគោលនយោបាយការ​បរទេសរបស់រដ្ឋាភិបាលប្រទេសនេះ​ផងដែរ៕​

តាម vovworld.vn/km-KH

នាំពិធីបុណ្យសំពះព្រះខែប្រកបដោយអត្ថន័យ មកជូនកុមារនៅតំបន់ខ្ពង់រាប

នាំពិធីបុណ្យសំពះព្រះខែប្រកបដោយអត្ថន័យ មកជូនកុមារនៅតំបន់ខ្ពង់រាប

ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ឡេ ទៀនចូវ បានប្រគល់អាហារូបករណ៍ដល់តំណាងសិស្សានុសិស្សដែលមានស្នាដៃខ្ពស់ក្នុងការសិក្សា។

Top