ព័ត៌មាន កាណាដាអះអាងពីការឱ្យតម្លៃចំពោះទំនាក់ទំនងជាមួយវៀតណាម 21/09/2026 នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រីអគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សេចក្តីប្រកាសព័ត៌មាននៅលើគេហទំព័ររបស់ការិយាល័យអគ្គទេសាភិបាលកាណាដា។ រូបថត៖ VNAសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា វៀតណាមគឺជាដៃគូសំខាន់មួយរបស់កាណាដានៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងជាដៃគូដ៏មានតម្លៃក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក៏ដូចជាក្នុងក្របខ័ណ្ឌនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF)។ ប្រទេសកាណាដាវាយតម្លៃថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងយូរអង្វែង ដែលបង្ហាញឱ្យឃើញតាមរយៈការសម្របសម្រួលយ៉ាងជិតស្និទ្ធទាំងកម្រិតទ្វេភាគី និងពហុភាគី ការជួបប្រាស្រ័យប្រជាជនយ៉ាងទូលំទូលាយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលកំពុងអភិវឌ្ឍកាន់តែខ្លាំងឡើង ក៏ដូចជាការសម្របសម្រួលក្នុងវិស័យសន្តិសុខថាមពល និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ក្នុងពេលនោះ ប្រព័ន្ធផ្សព្វផ្សាយកាណាដាកាលពីថ្ងៃទី ២០ ខែកញ្ញា ក៏បានលើកឡើងពីដំណើរទស្សនកិច្ចនេះ នៅក្នុងរបាយការណ៍ស្តីពី កម្មវិធីគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលប្រទេសនេះផងដែរ៕

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រីអគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សេចក្តីប្រកាសព័ត៌មាននៅលើគេហទំព័ររបស់ការិយាល័យអគ្គទេសាភិបាលកាណាដា។ រូបថត៖ VNAសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា វៀតណាមគឺជាដៃគូសំខាន់មួយរបស់កាណាដានៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងជាដៃគូដ៏មានតម្លៃក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក៏ដូចជាក្នុងក្របខ័ណ្ឌនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF)។ ប្រទេសកាណាដាវាយតម្លៃថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងយូរអង្វែង ដែលបង្ហាញឱ្យឃើញតាមរយៈការសម្របសម្រួលយ៉ាងជិតស្និទ្ធទាំងកម្រិតទ្វេភាគី និងពហុភាគី ការជួបប្រាស្រ័យប្រជាជនយ៉ាងទូលំទូលាយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលកំពុងអភិវឌ្ឍកាន់តែខ្លាំងឡើង ក៏ដូចជាការសម្របសម្រួលក្នុងវិស័យសន្តិសុខថាមពល និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ក្នុងពេលនោះ ប្រព័ន្ធផ្សព្វផ្សាយកាណាដាកាលពីថ្ងៃទី ២០ ខែកញ្ញា ក៏បានលើកឡើងពីដំណើរទស្សនកិច្ចនេះ នៅក្នុងរបាយការណ៍ស្តីពី កម្មវិធីគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលប្រទេសនេះផងដែរ៕