• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាឌីណាល់ Robert Francis Prevost បានក្លាយជាសម្តេចប៉ាបទី ២៦៧ នៃព្រះវិហាររ៉ូម៉ាំងកាតូលិក

បន្ទាប់ពីដំណើរការអង្គសន្និបាត រយៈពេល ២ ថ្ងៃ រសៀលថ្ងៃទី ៨ ឧសភា (ម៉ោងក្នុងស្រុក) ផ្សែងពណ៌សបានហុយចេញពីដំបូលវិហារ Sistine ដែលជាសញ្ញាថា បុរីវ៉ាទីកង់មានសម្តេចប៉ាបថ្មី។ កាឌីណាលដែលជាប់ឆ្នោតគឺលោក Robert Francis Prevost អាយុ ៦៩ ឆ្នាំដែលយកព្រះនាម ឡេអូ គឺសម្តេចប៉ាប ឡេអូ ទី ១៤ (Leo XIV)។
សម្តេចប៉ាប Leo XIV គ្រវីដៃទៅកាន់គ្រឹស្តិសាសនិកពីយ៉រនៃវិហារ សាំងពេត្រុស នៅបុរីវ៉ាទីកង់ (រូបថត៖ អ៊ូស-បារាំង)

សម្តេចប៉ាប ឡេអូ ទី ១៤ ថ្មីគឺជាសហការីជិតស្និទ្ធរបស់សម្តេចប៉ាប ហ្រ្វង់ស៊ីស។ ការដែលលោកក្លាយជាសម្តេចប៉ាបជាលើកដំបូងក្នុងប្រវត្តិសាស្ត្រគណៈសង្ឃកាឌីណាល់ ដែលជនជាតិអាមេរិកបានដឹកនាំគណៈសង្ឃកាឌីណាល់។ សម្តេចប៉ាបចេះភាសាជាច្រើននិយាយភាសាអង់គ្លេស បារាំង អ៊ីតាលី និងអេស្ប៉ាញ ហើយថែមទាំងចេះភាសាព័រទុយហ្គាល់ ឡាតាំង និងអាល្លឺម៉ង់ទៀតផង។

ដោយបង្ហាញខ្លួននៅលើយ៉រនៃវិហារ Peter's   កាឌីណាល់ Robert Francis Prevost ដែលជាសម្តេចប៉ាបជាប់ឆ្នោតថ្មីបានថ្លែងសុន្ទរកថាដំបូងរបស់លោកទៅកាន់គ្រិស្តបរិស័ទកាតូលិកជាង ១.៤ ពាន់លាននាក់នៅទូទាំងពិភពលោក ថា “សុខសន្តិភាពសម្រាប់អ្នកទាំងអស់គ្នា”។ សម្តេចក៏បានឧទ្ទិសកុសលជូនចំពោះសម្តេចប៉ាប ហ្វ្រង់ស៊ីស ផងដែរ ដោយអំពាវនាវឱ្យប្រជាជនចងចាំនូវកេរដំណែលរបស់អ្នកកាន់តំណែងមុន។

នៅក្នុងសុន្ទរកថាដំបូងរបស់ខ្លួន សម្តេចប៉ាប ឡេអូ ទី ១៤   បានគូសបញ្ជាក់ពីចក្ខុវិស័យរបស់លោកសម្រាប់ព្រះវិហារកាតូលិក ដោយសង្កត់ធ្ងន់ ថា មនុស្សគ្រប់រូប "ត្រូវតែធ្វើការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីក្លាយជាព្រះវិហារផ្សព្វផ្សាយធម៌" ដែលជាព្រះវិហារដែល "សាងសង់ស្ពាន ហើយ បើកចំហសម្រាប់ការសន្ទនា"។

នាយកការិយាល័យសារព័ត៌មានបុរីវ៉ាទីកង់ លោក Matteo Bruni បាននិយាយថា សម្តេចប៉ាប ឡេអូទី ១៤ នឹងប្រារព្ធពិធីអភិសេកជាមួយកាឌីណាល់ផ្សេងទៀត ក្នុងវិហារ Sistine   នៅវេលាម៉ោង ១១ ព្រឹកថ្ងៃនេះ (ថ្ងៃទី ៩ ឧសភា ម៉ោងក្នុងស្រុក)។ បន្ទាប់មកសម្តេចប៉ាបនឹងដឹកនាំការអធិស្ឋាននៅម៉ោង ១២ ថ្ងៃត្រង់ថ្ងៃអាទិត្យ (១១ ឧសភា) ពីយ៉រនៃវិហារ Peter's ហើយនឹងជួបអ្នកកាសែតនៅបុរីវ៉ាទីកង់នៅព្រឹកថ្ងៃចន្ទ (១២ ឧសភា) ។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំប្រទេស និងអង្គការអន្តរជាតិបានផ្ញើសារអបអរសាទរចំពោះសម្តេចប៉ាបថ្មី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ យន្តការនិងគោលនយោបាយត្រូវតែមានលក្ខណៈជា គម្នាស់និងទីបង្អែក

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ យន្តការនិងគោលនយោបាយត្រូវតែមានលក្ខណៈជា “គម្នាស់និងទីបង្អែក”

នារសៀលថ្ងៃទី ៨ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាគោលនយោបាយ សំដៅបន្តសុក្រិតសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីយន្តការ និងគោលនយោបាយជាក់ស្តែងមួយចំនួនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តលេខ ៦៨ នៃការិយាល័យនយោបាយ។

Top