សម្តេចប៉ាប Leo XIV គ្រវីដៃទៅកាន់គ្រឹស្តិសាសនិកពីយ៉រនៃវិហារ សាំងពេត្រុស នៅបុរីវ៉ាទីកង់ (រូបថត៖ អ៊ូស-បារាំង)
សម្តេចប៉ាប ឡេអូ ទី ១៤ ថ្មីគឺជាសហការីជិតស្និទ្ធរបស់សម្តេចប៉ាប ហ្រ្វង់ស៊ីស។ ការដែលលោកក្លាយជាសម្តេចប៉ាបជាលើកដំបូងក្នុងប្រវត្តិសាស្ត្រគណៈសង្ឃកាឌីណាល់ ដែលជនជាតិអាមេរិកបានដឹកនាំគណៈសង្ឃកាឌីណាល់។ សម្តេចប៉ាបចេះភាសាជាច្រើននិយាយភាសាអង់គ្លេស បារាំង អ៊ីតាលី និងអេស្ប៉ាញ ហើយថែមទាំងចេះភាសាព័រទុយហ្គាល់ ឡាតាំង និងអាល្លឺម៉ង់ទៀតផង។
ដោយបង្ហាញខ្លួននៅលើយ៉រនៃវិហារ Peter's កាឌីណាល់ Robert Francis Prevost ដែលជាសម្តេចប៉ាបជាប់ឆ្នោតថ្មីបានថ្លែងសុន្ទរកថាដំបូងរបស់លោកទៅកាន់គ្រិស្តបរិស័ទកាតូលិកជាង ១.៤ ពាន់លាននាក់នៅទូទាំងពិភពលោក ថា “សុខសន្តិភាពសម្រាប់អ្នកទាំងអស់គ្នា”។ សម្តេចក៏បានឧទ្ទិសកុសលជូនចំពោះសម្តេចប៉ាប ហ្វ្រង់ស៊ីស ផងដែរ ដោយអំពាវនាវឱ្យប្រជាជនចងចាំនូវកេរដំណែលរបស់អ្នកកាន់តំណែងមុន។
នៅក្នុងសុន្ទរកថាដំបូងរបស់ខ្លួន សម្តេចប៉ាប ឡេអូ ទី ១៤ បានគូសបញ្ជាក់ពីចក្ខុវិស័យរបស់លោកសម្រាប់ព្រះវិហារកាតូលិក ដោយសង្កត់ធ្ងន់ ថា មនុស្សគ្រប់រូប "ត្រូវតែធ្វើការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីក្លាយជាព្រះវិហារផ្សព្វផ្សាយធម៌" ដែលជាព្រះវិហារដែល "សាងសង់ស្ពាន ហើយ បើកចំហសម្រាប់ការសន្ទនា"។
នាយកការិយាល័យសារព័ត៌មានបុរីវ៉ាទីកង់ លោក Matteo Bruni បាននិយាយថា សម្តេចប៉ាប ឡេអូទី ១៤ នឹងប្រារព្ធពិធីអភិសេកជាមួយកាឌីណាល់ផ្សេងទៀត ក្នុងវិហារ Sistine នៅវេលាម៉ោង ១១ ព្រឹកថ្ងៃនេះ (ថ្ងៃទី ៩ ឧសភា ម៉ោងក្នុងស្រុក)។ បន្ទាប់មកសម្តេចប៉ាបនឹងដឹកនាំការអធិស្ឋាននៅម៉ោង ១២ ថ្ងៃត្រង់ថ្ងៃអាទិត្យ (១១ ឧសភា) ពីយ៉រនៃវិហារ Peter's ហើយនឹងជួបអ្នកកាសែតនៅបុរីវ៉ាទីកង់នៅព្រឹកថ្ងៃចន្ទ (១២ ឧសភា) ។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំប្រទេស និងអង្គការអន្តរជាតិបានផ្ញើសារអបអរសាទរចំពោះសម្តេចប៉ាបថ្មី៕