ក្នុងពិធីនេះ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក ដូ វ៉ាន ចៀន និងលេខាទីមួយនៃមជ្ឈឹមសម្ព័ន្ធយុវជន លោក ដ័ន ប៊ុយ ក្វាង ហ៊ុយ (Doan Bui Quang Huy) បានប្រគល់រង្វាន់លើកទឹកចិត្តចំនួន ៣, រង្វាន់លេខ ៣ ចំនួន៣, រង្វាន់លេខ ២ ចំនួន ២ និងរង្វាន់លេខ ១ ចំនួន១រង្វាន់ ដល់បុគ្គល់ឆ្នើម។ រង្វាន់លេខ ១ ជារបស់គម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃឧស្សាហកម្មអំបិលដោយប្រើបច្ចេកវិទ្យា NanoSalt របស់យុវនារី Tran Thi Hong Tham (ស្រុក Quynh Luu ខេត្ត Nghe An)។
ដោយកោតសរសើរចំពោះយុវជនឆ្នើមដែលបានទទួលពានរង្វាន់ Luong Dinh Cua លើកទី ១៩ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានអះអាងថា ទាំងនេះគឺជាគំរូយុវជនសកម្ម ច្នៃប្រឌិត ដែលខិតខំលើកកំពស់ខ្លួនឯង ក្រុមគ្រួសារ និងរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងមូលដ្ឋាន។
សូមគូសបញ្ជាក់ថា លោក Luong Dinh Cua (១៩២០ - ១៩៧៥) កើតនៅខេត្ត Soc Trang ជាសាស្រ្តាចារ្យផ្នែកកសិកម្ម ដែលបានរួមចំណែកយ៉ាងធំធេងក្នុងវិស័យកសិកម្ម វៀតណាម។ លោកធ្លាប់បានរដ្ឋប្រគល់កិត្តិនាមជាវីរៈបុរសេពលកម្ម (១៩៦៧) និងរង្វាន់ ហូជីមិញដំបូងគេសម្រាប់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងឆ្នាំ ១៩៩៦។ ពានរង្វាន់ Luong Dinh Cua គឺជាពានរង្វាន់ដោយសម្ព័ន្ធយុវជនមជ្ឈិមរៀបចំឡើងសំដៅសរសើរ និងផ្តល់រង្វាន់ដល់យុវជនឆ្នើមនៅជនបទក្នុងការចាប់ផ្តើមអាជីវកម្ម បង្កើតវេទិកាសម្រាប់យុវជនដើម្បីជួបប្រាស្រ័យ ចែករំលែក ផ្លាស់ប្តូរបទពិសោធន៍ និងភ្ជាប់ទំនាក់ទំនងជាមួយពាណិជ្ជកម្មក្នុងផលិតកម្ម និងអាជីវកម្ម៕