• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងរដ្ឋាភិបាលអេឡិចត្រូនិកដើម្បីរួមចំណែកប្រឆាំងអំពើពុករលួយនិងការរំខានដល់ប្រជាជន

នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីកិច្ចប្រជុំស្តីពីការជម្រុញការកសាងរដ្ឋាភិបាលអេឡិចត្រូនិករបស់វៀតណាម។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថតៈ Vu Dung/ VOV)

នាយករដ្ឋមន្ត្រីបានលើកច្បាស់ថា បុព្វបទដើម្បីកសាងរដ្ឋាភិបាលអេឡិចត្រូនិកជាមូលដ្ឋានទិន្នន័យជាតិដែលមានស្រាប់ ហើយភារកិច្ចចំពោះមុខគឺបំពេញនូវមូលដ្ឋានទិន្នន័យនេះជាពិសេសគឺបង្កើតយន្តការចែករំលែកទិន្នន័យរវាងស្ថាប័នរដ្ឋបាលរដ្ឋ តាមទិសដៅវិមជ្ឈការ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ប្រសិនបើមិនកសាងរដ្ឋាភិបាលអេឡិចត្រូនិកវៀតណាមនឹងយឺតយ៉ាវក្នុងការអភិវឌ្ឍ។ លោកនាយករដ្ឋមន្ត្រីអញ្ជើញផ្តល់អនុសាសន៍ថា៖ “យើងកំពុងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចឌីជីថល់នៅវៀតណាមតាមនោះរដ្ឋាភិ បាល​​ត្រូវក្លាយជាអ្នកត្រួសត្រាយផ្លូវក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិក។ ហើយតាមរយៈរដ្ឋាភិបាល​អេឡិចត្រូនិក​​នឹងរួមចំណែកប្រយុទ្ធប្រឆាំងអំពើពុករលួយ ការរំខានដល់ប្រជាជន។ ហើយក៏តាមរយៈរដ្ឋាភិបាល​​អេឡិចត្រូនិក យើងនឹងធ្វើការកែទម្រង់ថ្មី ជាពិសេសគឺកែទម្រង់រដ្ឋបាលដែលជាភារកិច្ចសំខាន់ ដែល​យើងត្រូវផ្តោតការយកចិត្តទុកដាក់ឲ្យបានខ្លាំង ថែមទៀតដើម្បីបង្កើតបរិយាកាសធ្វើអាជីវកម្មងាយស្រួល​នៅវៀតណាម”។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ Vu Dung/VOV5)

នាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា ការកសាងរដ្ឋាភិបាលអេឡិចត្រូនិកគឺមានការតភ្ជាប់រវាងការកែទម្រង់រដ្ឋបាល​និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននៅគ្រប់ជាន់ថ្នាក់។ ឈរលើស្មារតីនោះ នាយករដ្ឋមន្ត្រីបានយល់ព្រម​បង្កើតគណៈកម្មការជាតិស្តីពីរដ្ឋាភិបាលអេឡិចត្រូនិក ឈរលើមូលដ្ឋានពង្រឹងឡើងវិញគណៈកម្មការជាតិទទួលបន្ទុកបច្ចេកវិទ្យាព័ត៌មានអំពីការកសាងរដ្ឋាភិបាលអេឡិចត្រូនិក។ នាយករដ្ឋមន្ត្រីជាប្រធានគណៈកម្មការនិងបញ្ជាណែនាំផ្ទាល់ការកសាង រដ្ឋាភិបលអេឡិចត្រូនិក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពី ផ្អាកការប្រយុទ្ធនៅវៀតណាម (២១ កក្កដា ១៩៥៤ - ២១ កក្កដា ២០២៤)។

Top