• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងរដ្ឋាភិបាលឌីជីថល គឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចដ៏សំខាន់ជួរមុខ

នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថលបានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង នៃគណៈកម្មាធិការ។
 

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh
 
ទិដ្ឋភាពនៃកិច្ចប្រជុំ


អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលតែងតែកំណត់ការកសាងរដ្ឋាភិបាលឌីជីថល គឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចដ៏សំខាន់ជួរមុខ។ នេះក៏ជានិន្នាការដ៏ត្រឹមត្រូវ ពោលគឺមិនត្រឹមតែលើកកម្ពស់លក្ខណៈសាធារណៈ តម្លាភាពរបស់រដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងជុញថយអំពើពុកលួយ និងការខ្ជះខ្ជាយទៀតផង ព្រមទាំង រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការកែលម្អបរិយាកាសអាជីវកម្ម លើកកម្ពស់សមត្ថភាពប្រកួតប្រជែង។

កម្មវិធីផ្លាស់ប្តូរឌីជីថលជាតិ យុទ្ធសាស្រ្តអភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិក ឆ្ពោះទៅរករដ្ឋាភិបាលឌីជីថល  និងសេចក្តីព្រាងយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថលបានដាក់ចេញបទដ្ឋានចំនួន ៥៣ដល់ឆ្នាំ ២០២៥។ ក្នុងឆ្នាំ ២០២២ មានបទដ្ឋានចំនួន ១៨ ស្ដីពីការផ្ដល់អាទិភាពលើប្រភពធនធានអភិវឌ្ឍន៍ ក្នុងនោះមានការអនុវត្តអត្តសញ្ញាណឌីជីថលលើប្រជាជនទាំងមូល; អនុវត្តន៍សុវត្ថិភាពព័ត៌មានបណ្តាញអ៊ីនធឺណែតដល់ប្រជាជនទាំងមូល និងការអនុវត្តឯកសារសុខភាពអេឡិចត្រូនិកដល់ប្រជាជនទាំងមូលជាដើម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

មហាសន្និបាតអង្គការសហប្រជាជាតិ បន្ត​សម័យប្រជុំ​បន្ទាន់​ពិសេស​ស្តីពីស្ថាន​ភាព​ប៉ាឡេស្ទីន

មហាសន្និបាតអង្គការសហប្រជាជាតិ បន្ត​សម័យប្រជុំ​បន្ទាន់​ពិសេស​ស្តីពីស្ថាន​ភាព​ប៉ាឡេស្ទីន

នាថ្ងៃទី១៨ ខែមេសា ដោយទទួលបានសំឡេងគាំទ្រចំនួន១២សំឡេង សម្លេងអនុប្បវាទចំនួន២សំឡេង និងសម្លេងប្រឆាំងចំនួន១សម្លេង (ពីអាមេរិក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនអាចអនុម័តលើពង្រាងសេចក្តីសម្រេច។

Top