• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងផែនទីគ្រឿងផ្សំធ្វើម្ហូបអាហារវៀតណាម - ផ្សព្វផ្សាយទេសចរណ៍វៀតណាមទៅកាន់ពិភពលោក

គម្រោងនេះ ដោយមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ នាយកដ្ឋានទេសចរណ៍វៀតណាម (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) សម្របសម្រួលជាមួយម៉ាក Maggi ក្រុមហ៊ុន Nestle វៀតណាម អនុវត្តន៍ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រ “ការច្នៃប្រឌិត - គ្រឿងផ្សំរាប់ពាន់ ធ្វើបានម្ហូបអាហារវៀតណាមរាប់លានមុខ” (រូបថត៖ VOV)

ការកសាងផែនទីនៃគ្រឿងផ្សំក្នុងប្រទេស និងភាពសម្បូរបែបនៃម្ហូបអាហារ ដើម្បីលើកតម្កើងតម្លៃវប្បធម៌ និងមុខម្ហូបសម្បូរបែប ព្រមទាំងជំរុញការអភិវឌ្ឍទេសចរណ៍នៅវៀតណាម គឺជាខ្លឹមសារសំខាន់នៃគម្រោង “ការច្នៃប្រឌិត - គ្រឿងផ្សំរាប់ពាន់ ធ្វើបានម្ហូបអាហារវៀតណាមរាប់លានមុខ”។ គម្រោងនេះ  ដោយមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ នាយកដ្ឋានទេសចរណ៍វៀតណាម (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) សម្របសម្រួលជាមួយម៉ាក Maggi ក្រុមហ៊ុន Nestle វៀតណាម អនុវត្តន៍ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។

គម្រោងនេះមានគោលបំណងលើកតម្កើងតម្លៃវប្បធម៌ និងមុខម្ហូបដ៏សម្បូរបែប តាមរយៈ គ្រឿងផ្សំ និងមុខម្ហូបប្រចាំតំបន់ក្នុងទីក្រុង និងខេត្តចំនួន ៦៣។ ពីទីនោះ បង្កើតផែនទីនៃគ្រឿងផ្សំក្នុងប្រទេស និងមុខម្ហូបចម្រុះ និងសម្បូរបែប បង្កើតសហគមន៍ម្ហូបអាហារប្រចាំខេត្ត ក្រុងទូទាំងប្រទេស។

លោក Nguyen Le Phuc នាយករងនៃនាយកដ្ឋានទេសចរណ៍វៀតណាមបានឲ្យដឹងថា៖ “ម្ហូបអាហារវៀតណាមបានបង្ហាញពីភាពទាក់ទាញ និងរីកសាយភាយទូទាំងពិភពលោក ហើយត្រូវបានភ្ញៀវទេសចរអន្តរជាតិ និងមិត្តភ័ក្តិមួយចំនួនធំនិយមចូលចិត្ត។ មុខម្ហូបពិសេសជាច្រើនរបស់វៀតណាមត្រូវបានជ្រើសរើសជាម្ហូបកំពូលនៅលើពិភពលោកនៅលើគេហទំព័រទេសចរណ៍ជាច្រើន និងភ្នាក់ងារសារព័ត៌មានអន្តរជាតិ។ ខ្ញុំជឿជាក់ថា តាមរយៈកម្មវិធីនេះ សកម្មភាពប្រាស្រ័យទាក់ទងដើម្បីផ្សព្វផ្សាយទេសចរណ៍ធ្វើម្ហូបវៀតណាមនឹងត្រូវបានជំរុញខ្លាំងក្លាថែមទៀត ផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវតម្លៃពិសេសនៃម្ហូបវៀតណាមទៅកាន់ប្រជាជន និងអ្នកទេសចរក្នុងនិងក្រៅប្រទេស”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top