• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធី “ចែករំលែកជាមួយលោកគ្រូអ្នកគ្រូ” ឆ្នាំ២០២០៖ លើកតម្កើងគ្រូ បង្រៀនជាជនជាតិភាគតិច

កម្មវិធីឆ្នាំនេះបានលើកតម្កើងគ្រូបង្រៀនគំរូចំនួន ៦៣នាក់ មកពីជនជាតិភាគតិចចំនួន២៦ ដែលបានជំនះពុះពារលើការលំបាកលំបិន ដើម្បីចូលរួមបង្ហាត់បង្រៀនដោយផ្ទាល់ សិស្សានុសិស្សនៅតាមតំបន់ព្រំដែន តំបន់ឆ្ងាយដាច់ស្រយាលដែលមានស្ថានភាពសេដ្ឋកិច្ចសង្គមពោរពេញទៅដោយការលំបាកឧបសគ្គ។

គ្រូបង្រៀនគំរូចំនួន៦៣នាក់ត្រូវបានលើកតម្កើងក្នុងកម្មវិធីនេះ។ (រូបថត៖ laodong.vn)


ក្នុងឱកាសរំលឹកខួបលើកទី៣៨ទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី២០ វិច្ឆិកា) នាយប់ថ្ងៃទី១៨ វិច្ឆិកា នៅទីក្រុងហាណូយ មជ្ឈឹមសមាគមន៍យុវជន វៀតណាមបានសហការជាមួយក្រសួងអប់រំនិងបណ្ដុះបណ្ដាល គណៈកម្មា ធិការជនជាតិនិងសម្ព័ន្ធក្រុមហ៊ុន Thien Long រៀបចំកម្មវិធី “ចែករំលែកជា មួយលោកគ្រូអ្នកគ្រូ” ឆ្នាំ២០២០ ក្នុងបំណងលើកតម្កើងគ្រូបង្រៀនជាជន ជាតិភាគតិច។ កម្មវិធីឆ្នាំនេះបានលើកតម្កើងគ្រូបង្រៀនគំរូចំនួន៦៣នាក់ មកពីជនជាតិភាគតិចចំនួន២៦ ដែលបានជំនះពុះពារលើការលំបាកលំបិន ដើម្បីចូលរួមបង្ហាត់បង្រៀនដោយផ្ទាល់ សិស្សានុសិស្សនៅតាមតំបន់ព្រំដែន តំបន់ឆ្ងាយដាច់ស្រយាលដែលមានស្ថានភាពសេដ្ឋកិច្ចសង្គមពោរពេញទៅដោយការលំបាកឧបសគ្គ។ លេខាទី១ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ ប្រធានសម្ព័ន្ធសមាគមន៍យុវជន វៀតណាម លោក Nguyen Anh Tuan បានឲ្យដឹងថា៖

“យើងអាចឃើញថា លោកគ្រូអ្នកគ្រូទាំង៦៣នាក់ដែលត្រូវបានលើក តម្កើងថ្ងៃនេះ បានឆ្លងកាត់ ពុះពារលើកំណាត់ផ្លូវដ៏វែងអន្លាយជាមួយនឹងការ លំបាកជាច្រើន។ យើងខ្ញុំគ្រប់គ្នាយល់ច្បាស់ថា ប្រសិនបើលោកគ្រូ អ្នកគ្រូ ម្នាក់ៗនៅទីនេះ ទទួលបានការចែករំលែក ការលើកទឹកចិត្ត ហើយមាន កម្លាំងចលករបន្ថែមទៀតដើម្បីបន្តប្រកបអាជីពនោះ គឺកុមាររាប់ម៉ឺននាក់នៅ តាមតំបន់ដ៏លំបាកលំបិនបំផុតលើទូទាំងប្រទេសនឹងបន្តត្រូវបានអប់រំ ត្រូវ បានស្រឡាញ់ ហើយមានឱកាសដើម្បីផ្លាស់ប្ដូរជោគវាសនារបស់ខ្លួនក៏ដូច ជាភូមិឃុំរបស់ខ្លួនផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top