• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធី "បុណ្យតេតជួបជុំ - និទាឃរដូវសុខសន្ត" នៅខេត្ត Phu Yen

កម្មវិធី "បុណ្យតេតជួបជុំ - និទាឃរដូវសុខសន្ត" នៅខេត្ត Phu Yen


នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅទីក្រុង Tuy Hoa សហព័ន្ធពលករខេត្ត Phu Yen បានរៀបចំកម្មវិធី "បុណ្យតេតជួបជុំ - និទាឃរដូវដ៏សុខសន្ត"។ ក្រោយរយៈពេលបំផុសឡើងជិត ១ ខែមក កម្មវិធី "បុណ្យតេតជួបជុំ - និទាឃរដូវដ៏សុខសន្ត" ឆ្នាំ ២០២២ ទទួលបានការជួយឧបត្ថម្ភជីស្ថាប័ន អង្គភាព និងសហគ្រាសទាំងក្នុង និងក្រៅខេត្ត ដោយមានទឹកប្រាក់ជាង ៥៤៧ លានដុង។ ទឹកប្រាក់ទាំងនេះនឹងត្រូវបាន សម្ព័ន្ធពលកម្មខេត្ត Phu Yen ប្រគល់ជូនសមាជិកសហព័ន្ធពលករ និងពលករដែលមានស្ថានភាពលំបាក។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ ប្រធានតុលាការប្រជាជនកំពូល លោក Nguyen Hoa Binh បានស្នើឲ្យគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម អគ្គសហពន្ធពលករវៀតណាម និងអាជ្ញាធរខេត្ត ក្រុងនានាបន្តធ្វើការកៀរគរប្រភពកម្លាំងឲ្យបានច្រើនថែមទៀត ដើម្បីថែទាំដល់ជីវភាពរស់នៅរបស់ពលករ។ ទន្ទឹមនឹងនេះ កម្លាំងកម្មករ ពលករ និងសហគ្រាស  រួមទាំងប្រជាជនទាំងមូលរួមដៃគ្នាជាមួយប្រទេសជាតិទាំងមូលអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅរៀនរស់ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពជាមួយជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top