• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជា៖ សារជូនពរឆ្នាំថ្មី របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបង្ហាញយ៉ាងច្បាស់លាស់អំពីសមិទ្ធផលអភិវឌ្ឍន៍ប្រទេសជាតិ

ទន្ទឹមនឹងការពង្រឹងធនធានផ្ទៃក្នុង និងប្រភពធនធាន ជាពិសេសគឺតាមរយៈការធ្វើកំណែទម្រង់គ្រប់ជ្រុងជ្រោយ ការបង្កើនសមត្ថភាពរបៀបរបបសាធារណៈ និងអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តការពាររដ្ឋធម្មនុញ្ញ សន្តិភាព ស្ថិរភាពនយោបាយ និងអធិបតេយ្យភាពជាតិ គ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩។
(រូបថត៖ VNA)

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាទើបតែបានផ្ញើសារជូនពរឆ្នាំថ្មីដល់ប្រជាជនកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងនោះសង្កត់ធ្ងន់លើរាល់សញ្ញាសម្គាល់ប្រវត្តិសាស្ត្រ និងសមិទ្ធផលដ៏ធំធេងអំពីការអភិវឌ្ឍប្រទេសជាតិ តាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤។ ក្នុងសារនេះនាយករដ្ឋមន្ត្រី សម្ដេចហ៊ុន សែន បានលើកច្បាស់ថា ក្នុងរយៈពេល៥ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជា មានទំនុកចិត្ត ហើយប្រកាន់យ៉ាងខ្ជាប់ការអនុវត្តភារកិច្ចប្រវត្តិសាស្ត្ររបស់ខ្លួនអំពីការអភិវឌ្ឍន៍ប្រទេសជាតិ។

ទន្ទឹមនឹងការពង្រឹងធនធានផ្ទៃក្នុង និងប្រភពធនធាន ជាពិសេសគឺតាមរយៈការធ្វើកំណែទម្រង់គ្រប់ជ្រុងជ្រោយ ការបង្កើនសមត្ថភាពរបៀបរបបសាធារណៈ និងអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តការពាររដ្ឋធម្មនុញ្ញ សន្តិភាព ស្ថិរភាពនយោបាយ និងអធិបតេយ្យភាពជាតិ គ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩។

ក្រៅពីការផ្ញើរសារជូនពរឆ្នាំថ្មី ក្នុងនាមរាជរដ្ឋាភិបាល ថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងប្រជាជនកម្ពុជា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្នើឲ្យស្ថាប័នមានសមត្ថកិចធានាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ជាមួយនឹងព្រឹត្តិការណ៍សំខាន់ៗនាពេលខាងមុខគឺព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ និងព្រឹត្តិការកីឡាជនពិការអាស៊ីអាគ្នេយ៍ (អាស៊ានប៉ារ៉ាហ្គេមលើកទី ១២)៕

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។

Top