អញ្ជើញចូលរួមក្នុងពិធីនេះ មានតំណាងរាជវង្សានុវង្ស ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលស្ថាប័នរដ្ឋ កងកម្លាំងប្រដាប់អាវុធ អង្គការមហាជន តំណាងអង្គទូត អង្គការអន្តរជាតិ និងប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ។ បន្ទាប់ពីពិធីគោរពទង់ជាតិ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានយាងអុជទៀនជ័យនៅវិមានឯករាជ្យ ដែលជានិមិត្តរូបនៃជ័យជំនះ សន្តិភាព និងឯករាជ្យពេញលេញរបស់កម្ពុជា។
កាលពី ៦៩ ឆ្នាំមុន គឺនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ប្រជាជនកម្ពុជាក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ បានដណ្ដើមយកឯករាជ្យឡើងវិញ នាំប្រទេសជាតិរួចផុតពីនឹមត្រួតត្រារបស់អាណានិគមនិយមបារាំងក្រោយពីរយៈពេលជិតមួយសតវត្សរ៍។ សព្វថ្ងៃនេះ ក្រោមការគ្រងរាជដ៏ឈ្លាសវៃរបស់ព្រះមហាក្សត្រ និងការគ្រប់គ្រងយ៉ាងស្វាហាប់របស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រជាជនកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អដោយឥតឈប់ឈរ ហើយតួនាទីរបស់កម្ពុជាកាន់តែត្រូវបានវាយតម្លៃខ្ពស់លើឆាកអន្តរជាតិ៕