• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជានិងថៃ បន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែន

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា ការកែសម្រួលកងកម្លាំងយោធានៅតំបន់ជម្លោះ ត្រូវបានស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពកម្ពុជា និងថៃ។ ប្រការនេះមានសារៈសំខាន់ខ្លាំងណាស់ព្រោះវានឹងជួយជៀសវាងការប៉ះទង្គិច បង្ហូរឈាមគ្នាដែលអាចកើតមានឡើង។
កងកម្លាំងប្រដាប់អាវុធកម្ពុជាដើរល្បាតតាមព្រំដែន។ (រូបថត៖ ក្រសួងការពារជាតិកម្ពុជា)

ក្រសួងការពារជាតិកម្ពុជា បានប្រកាសកាលពីថ្ងៃទី៨ ខែមិថុនាថា កងទ័ពកម្ពុជា និងថៃបានជួបប្រជុំគ្នា និងសម្រេចកែសម្រួលកងកម្លាំងនៃភាគីទាំងពីរ សំដៅបន្ធូរបន្ថយភាពតានតឹងទ្វេភាគី។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា ការកែសម្រួល កងកម្លាំងយោធានៅតំបន់ជម្លោះ ត្រូវបានស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពកម្ពុជា និងថៃ។ ប្រការនេះមានសារៈសំខាន់ខ្លាំងណាស់ព្រោះវានឹងជួយជៀសវាងការប៉ះទង្គិច បង្ហូរឈាមគ្នាដែលអាចកើតមានឡើង។
ប្រធានព្រឹទ្ធសភាកម្ពុជាបានអំពាវនាវជាថ្មីម្តងទៀតឲ្យប្រជាពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី។ នេះជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចៀសសង្គ្រាមបង្ហូរឈាម និងដើម្បីកសាងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយប្រទេសជិតខាងផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

មហាសន្និបាតលើកទី ១៤ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ៖ ទិវាបុណ្យដ៏អស្ចារ្យរបស់យុវជនទូទាំងប្រទេសបានចាប់ផ្តើមជាផ្លូវការ

មហាសន្និបាតលើកទី ១៤ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ៖ ទិវាបុណ្យដ៏អស្ចារ្យរបស់យុវជនទូទាំងប្រទេសបានចាប់ផ្តើមជាផ្លូវការ

នាព្រឹកថ្ងៃទី ២៤ ខែមិថុនា នៅទីក្រុងហាណូយ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ អាណត្តិ ២០២៦-២០៣១ បានបើកសម័យធ្វើការដំបូង ដោយមានការចូលរួមពីប្រតិភូឆ្នើមជិត ៨០០ នាក់ ដែលតំណាងឱ្យសមាជិកជាង ៥,១ លាននាក់ និងយុវជនជិត ២២ លាននាក់ទូទាំងប្រទេស។ មហាន្និបាតគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់សម្ព័ន្ធយុវជន និងជាទិវាបុណ្យដ៏អស្ចារ្យសម្រាប់យុវជនទូទាំងប្រទេស។

Top