• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជា និងឥណ្ឌារកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1

ស្ថានភាពសុខភាពរបស់អ្នកជំងឺទាំងពីរនាក់បច្ចុប្បន្នមានស្ថិរភាពជាមួយនឹងរោគសញ្ញារលាកផ្លូវដង្ហើមស្រាល ហើយមិនតម្រូវឱ្យសម្រាកនៅមន្ទីរពេទ្យឡើយ។
រូបថត៖ ក្រសួងសុខាភិបាលកម្ពុជា

នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានដោយអំពាវនាវក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បន្ទាប់ពីប្រទេសនេះបានរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ក្នុងសហគមន៍។ យោងតាមលទ្ធផលធ្វើតេស្តរបស់មន្ទីរពេទ្យប៉ាស្ទ័រកម្ពុជា នាថ្ងៃទី ២៨ ខែធ្នូ បានឲ្យដឹងថា អ្នកជំងឺចំនួន ៤ នាក់បានឆ្លង វីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1។ បច្ចុប្បន្ន អ្នកជំងឺទាំង៤នាក់ត្រូវបានព្យាបាលនៅផ្ទះរៀងៗខ្លួន។

នាថ្ងៃដដែល ក្រសួងសុខាភិបាលអេហ្ស៊ីបបានប្រកាសជាផ្លូវការអំពីការរកឃើញករណីឆ្លង វីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ចំនួន ២ នាក់។ ស្ថានភាពសុខភាពរបស់អ្នកជំងឺទាំងពីរនាក់បច្ចុប្បន្នមានស្ថិរភាពជាមួយនឹងរោគសញ្ញារលាកផ្លូវដង្ហើមស្រាល ហើយមិនតម្រូវឱ្យសម្រាកនៅមន្ទីរពេទ្យឡើយ។ ក្នុងសារផ្ញើទៅកាន់ប្រជាជន ស្ថាប័នសុខាភិបាលអេហ្ស៊ីបបានឲ្យដឹងថា កំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពជំងឺរាតត្បាតក្នុងប្រទេស និងបានផ្តល់អនុសាសន៍ឱ្យប្រជាជនចាត់វិធានការដ៏មានប្រសិទ្ធភាពមួយចំនួនដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងការឆ្លងជំងឺរលាកផ្លូវដង្ហើម។

JN.1 គឺជា វីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 យោងតាមការចាត់ថ្នាក់របស់អង្គការសុខភាពពិភពលោក (WHO) Omicron JN.1 គឺជាប្រភេទវីរុសកូវីដ-១៩ បំប្លែងថ្មីបំផុត ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top