• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជា និងឡាវ ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី

ក្នុងជំនួបជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន ប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃកិច្ចប្រជុំ កំពូលអាស៊ានលើកទី៤០ និងទី៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធ និងមហាសន្និបាតអន្តរ សភាអាស៊ានលើកទី៤៣ (AIPA-៤៣) ដែលកម្ពុជាទទួលរៀបចំ។
ប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane និងសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។ (រូបថត៖ VOV)

កាលពីថ្ងៃទី២៥ ខែវិច្ឆិកា បន្ទាប់ពីចូលរួមមហាសន្និបាត AIPA លើកទី៤៣ ដែល កម្ពុជា ជាម្ចាស់ផ្ទះនោះ ប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane បន្ត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ឡាវ បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា តបតាមការ អញ្ជើញរបស់ប្រធានរដ្ឋសភាកម្ពុជា សម្ដេច ហេង សំរិន។

ក្នុងជំនួបជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន ប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃកិច្ចប្រជុំ កំពូលអាស៊ានលើកទី៤០ និងទី៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធ និងមហាសន្និបាតអន្តរ សភាអាស៊ានលើកទី៤៣ (AIPA-៤៣) ដែលកម្ពុជាទទួលរៀបចំ។ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានចាត់ទុកថា ការផ្លាស់ប្តូរគណៈ ប្រតិភូជាន់ខ្ពស់រដ្ឋាភិបាល ស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនឹងរួមចំណែកក្នុងការ ពង្រឹង និងជំរុញបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាព និងកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ប្រធានរដ្ឋសភានៃប្រទេសទាំងពីរបានសម្តែងការគាំទ្រចំពោះដំណើរការសហ ប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានឈានដល់កម្រិត “ភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងយូរអង្វែង” ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ មេដឹកនាំទាំងពីរបានសន្យាថា នឹងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋ ទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរលើគ្រប់វិស័យ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

នាព្រឹកថ្ងៃទី២០ ខែតុលា នៅទីស្នាក់ការក្រសួងការពារជាតិ លោកនាយឧត្តម សេនីយ៍ Nguyen Tan Cuong ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីទទួល និងជួបពិភាក្សា ការងារជាមួយ លោកឧត្តមសេនីយ៍ត្រី Muraveiko Pavel Nikolaevich ប្រធានអគ្គ សេនាធិការនៃកងកម្លាំងប្រដាប់អាវុធ អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការពារជាតិបេឡា រុស្សដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម។

Top