• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងកម្លាំងសង្គ្រោះនៃកងទ័ពប្រជាជនវៀតណាមចេញដំណើរទៅជួយសង្គ្រោះនៅប្រទេសមីយ៉ាន់ម៉ា

នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ យន្តហោះដឹកកងកម្លាំងសង្គ្រោះ នៃកងទ័ពប្រជាជនវៀតណាម បានចេញដំណើរនៅវេលាម៉ោង ៣ និង ៣០ នាទីរសៀល ឆ្ពោះទៅកាន់ទីក្រុងយ៉ាំងហ្គោន (មីយ៉ាន់ម៉ា)។
គណៈប្រតិភូកងទ័ពប្រជាជនវៀតណាមបានឡើងយន្តហោះទៅបំពេញបេសកកម្មជួយសង្គ្រោះ ជំនះផលវិបាកនៃការរញ្ជួយដីនៅមីយ៉ាន់ម៉ា (រូបថត៖ qdnd.vn)

យប់នេះ គណៈប្រតិភូនឹងពិភាក្សាជាមួយប្រទេសមិត្ត និងបេសកកម្មអន្តរជាតិ ដើម្បីឯកភាពលើបេសកកម្មមួយចំនួននិងកំណត់ផែនការឆ្លើយតប។ តាមគម្រោង នៅព្រឹកថ្ងៃស្អែក (៣១ មីនា) កម្លាំងសង្គ្រោះនៃកងទ័ពវៀតណាមនឹងចាប់ផ្តើមបំពេញបេសកកម្ម។

មុននោះ នារសៀលថ្ងៃនេះ ក្នុងសន្និសីទប្រគល់ភារកិច្ចជូនកងកម្លាំងដែលចូលរួមជំនះពុះពារលើផលវិបាកនៃគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានស្នើឱ្យសមាជិកគណៈប្រតិភូបំពេញភារកិច្ចយ៉ាងម៉ឺងម៉ាត់ មានស្មារតីទទួលខុសត្រូវខ្ពស់បំផុត សាមគ្គីភាព ឯកភាពគ្នា ពុះពារជំនះរាល់ការលំបាក សម្រេចបាននូវភារកិច្ចដែលបក្ស រដ្ឋ និងកងទ័ពប្រគល់ជូន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញផ្ញើរសារទៅកាន់អ្នកបោះឆ្នោតទូទាំងប្រទេស

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញផ្ញើរសារទៅកាន់អ្នកបោះឆ្នោតទូទាំងប្រទេស

នៅព្រឹកថ្ងៃទី១៥ ខែមីនានេះ សម្របខ្លួនក្នុងបរិយាកាសរួមទូទាំងប្រទេស ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន និងជាប្រធានក្រុមប្រឹក្សាបោះឆ្នោតជាតិ បានអញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ១៤ ឃុំហុកមុន ទីក្រុងហូជីមិញ។

Top