• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

WTO បន្តផ្តល់ការពិគ្រោះយោបល់និងជួយឧបត្ថម្ភសកម្មសម្រាប់ផ្នែកសុខាភិបាលវៀតណាម

វៀតណាមមានបំណងចង់ឲ្យ WTO បន្តការយកចិត្តទុកដាក់ជួយឧបត្ថម្ភវៀតណាមលើវិស័យបច្ចេកវិទ្យា ជំនាញសុខាភិបាល រួមចំណែកអនុវត្តប្រកបដោយជោគជ័យគោលដៅកសាងប្រព័ន្ធសុខាភិបាលវៀតណាមទំនើបជា​ជំ​ហានៗ កាត់បន្ថយអត្រាឈឺនិងស្លាប់ ជាពិសេសបង្កើនអាយុឲ្យប្រជាជន។ នាយករដ្ឋមន្ត្រី រដ្ឋាភិបាល​វៀត​ណាម​ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ដូច្នេះ ក្នុងការទទួលជួបជាមួយនាយិការអង្គការសុខភាពពិភពលោក (WHO) លោកស្រី Margaret Chan នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ។ លោក Nguyen Xuan Phuc បាន ថ្លែងអំណគុណចំពោះការដែល WHO បានរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយផ្នែកសុខាភិបាលវៀតណាម។


នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ
នាយិការអង្គការសុខភាពពិភពលោក (WHO) លោកស្រី Margaret Chan

រីឯលោកស្រី Margaret Chan វិញ លោកស្រីបានជូនដំណឹងជាមួយលោកនាយករដ្ឋមន្ត្រីនូវលទ្ធផលល្អក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាលវៀតណាម។ ភាគីទាំងពីរបានឯកភាពនូវខ្លឹមសារជាច្រើនលើវិស័យ​សុខាភិបាល។ លោកស្រីរូបនេះក៏បានស្នើឲ្យវៀតណាម បង្កើតស្ថាប័នឯករាជ្យសម្រាប់វាយតម្លៃ គុណភាពមុខ​ទំនិញថ្នាំនិងបច្ចេកវិទ្យាថ្មីលើវិស័យសុខាភិបាល។ លោកស្រី  Margaret Chan បានឲ្យដឹងថា WHO នៅបន្តផ្តល់ការពិគ្រោះយោបល់និងជួយឧបត្ថម្ភយ៉ាងសកម្មសម្រាប់ផ្នែកសុខាភិបាលវៀតណាម៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

នាថ្ងៃទី ១១ ខែកក្កដា (ម៉ោងនៅអាមេរិក) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានផ្ញើសារអបអរសាទរខួបលើក ទី ៣០ នៃទំនាក់ទំនង វៀតណាម-អាមេរិក (១១ កក្កដា ១៩៩៥ - ១១ កក្កដា ២០២៥)។

Top