ជាមួយនឹងជើងឯក World Cup ២០២២ កំពូលតារាអាហ្សង់ទីន Lionel Messi បានចូលរួមក្លឹបរឿងព្រេងដែលបានឈ្នះទាំង World Cup Champions League (ពាន់ រង្វាន់ C1) និងពានរង្វាន់បាល់មាស (Ballon d'Or)។ Lionel Messi ក៏បានក្លាយជា កីឡាករដំបូងគេដែលស៊ុតបញ្ចូលទីក្នុងវគ្គចែកពូល វគ្គ ១/៨ វគ្គ ១/៤ វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនៅក្នុង World Cup តែមួយ។
កំពូលតារា Cristiano Ronaldo (ព័រទុយហ្គាល់) បានក្លាយជាកីឡាករដំបូងគេ ដែលស៊ុតបញ្ចូលទីនៅ World Cup ៥ ដង (២០០៦, ២០១០, ២០១៤, ២០១៨ និង ២០២២)។
ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ បានធ្វើជាសាក្សីនៃ "បាតុភូតម៉ារ៉ុក" ជាប្រទេសអាហ្វ្រិកដំបូងគេដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup។
ទាក់ទងនឹងការងារអាជ្ញាកណ្តាល លោកស្រី Stephanie Frappart (សញ្ជាតិ បារាំង) បានក្លាយជាស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលជាមេអាជ្ញាកណ្តាលក្នុងការ ប្រកួតបាល់ទាត់បុរស World Cup ក្នុងការប្រកួតរវាងអាល្លឺម៉ង់នឹងកូស្តារីកា។
សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានបញ្ជាក់ថា World Cup ២០២២ គឺជាការប្រកួតដ៏ទាក់ទាញបំផុតក្នុងព្រឹត្តិការណ៍ World Cup តាំងពីមុនមក។ នេះក៏ជាលើកដំបូងដែរ ដែលការប្រកួតបាល់ទាត់ពិភពលោកត្រូវបានរៀបចំនៅប្រទេសមជ្ឈិមបូព៌ាមួយនោះគឺកាតា៕