ព័ត៌មាន

WORLD CUP ២០២២៖ ការប្រកួតនៃកំណត់ត្រា

ការប្រកួតបាល់ទាត់ជើងឯកពិភពលោកឆ្នាំ ២០២២ (World Cup ២០២២) បាន បញ្ចប់នៅយប់ថ្ងៃទី ១៨ ខែធ្នូ នៅប្រទេសកាតា ជាមួយនឹងជើងឯកមកលើក្រុម បាល់ទាត់អាហ្សង់ទីន។ World Cup ២០២២ គឺជាការប្រកួតដែលបង្កើតកំណត់ត្រា ច្រើនបំផុតក្នុងចំណោមការប្រកួត World Cup កាលពីមុនមក។
  ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនគឺជាជើងឯកនៃ World Cup ២០២២។ (រូបថត៖ Reuters)  

ជាមួយនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងអាហ្សង់ទីន និងបារាំងដែលមានគ្រាប់បាល់ រហូតដល់ ៦ គ្រាប់នោះ World Cup ២០២២ នៅប្រទេសកាតាបានក្លាយជាការប្រកួត ដែលមានគ្រាប់បាល់ច្រើនបំផុតតាំងពីមុនមក។ មានគ្រាប់បាល់សរុបចំនួន ១៧២ គ្រាប់ ត្រូវបានស៊ុតបញ្ចូលទីនៅ World Cup ២០២២ ច្រើនជាង ១ គ្រាប់ បើធៀបនឹង កំណត់ត្រាមុនគឺ ១៧១ គ្រាប់ ដែលបានបង្កើតនៅ World Cup ១៩៩៨ និង ២០១៤។
ជាមួយនឹងជើងឯក World Cup ២០២២ កំពូលតារាអាហ្សង់ទីន Lionel Messi បានចូលរួមក្លឹបរឿងព្រេងដែលបានឈ្នះទាំង World Cup Champions League (ពាន់ រង្វាន់ C1) និងពានរង្វាន់បាល់មាស (Ballon d'Or)។ Lionel Messi ក៏បានក្លាយជា កីឡាករដំបូងគេដែលស៊ុតបញ្ចូលទីក្នុងវគ្គចែកពូល វគ្គ ១/៨ វគ្គ ១/៤ វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនៅក្នុង World Cup តែមួយ។
កំពូលតារា Cristiano Ronaldo (ព័រទុយហ្គាល់) បានក្លាយជាកីឡាករដំបូងគេ ដែលស៊ុតបញ្ចូលទីនៅ World Cup ៥ ដង (២០០៦, ២០១០, ២០១៤, ២០១៨ និង ២០២២)។
ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ បានធ្វើជាសាក្សីនៃ "បាតុភូតម៉ារ៉ុក" ជាប្រទេសអាហ្វ្រិកដំបូងគេដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup។
ទាក់ទងនឹងការងារអាជ្ញាកណ្តាល លោកស្រី Stephanie Frappart (សញ្ជាតិ បារាំង) បានក្លាយជាស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលជាមេអាជ្ញាកណ្តាលក្នុងការ ប្រកួតបាល់ទាត់បុរស World Cup ក្នុងការប្រកួតរវាងអាល្លឺម៉ង់នឹងកូស្តារីកា។
សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានបញ្ជាក់ថា World Cup ២០២២ គឺជាការប្រកួតដ៏ទាក់ទាញបំផុតក្នុងព្រឹត្តិការណ៍ World Cup តាំងពីមុនមក។ នេះក៏ជាលើកដំបូងដែរ ដែលការប្រកួតបាល់ទាត់ពិភពលោកត្រូវបានរៀបចំនៅប្រទេសមជ្ឈិមបូព៌ាមួយនោះគឺកាតា៕

top