• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

WHO អំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការសកលលោកក្នុងការចែករំលែកវ៉ាក់សាំងការពារកូវីដ១៩

នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ អគ្គនាយកអង្គការសុខភាពពីភពលោក(WHO)លោក Tedros Adhanom Ghebreyesus បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនៅទូទាំងសកលលោកក្នុងការចែក រំលែកវ៉ាក់សាំង គឺជាជម្រើសតែមួយគត់ដើម្បីទប់ស្កត់ជំងឺរាតត្បាតកូវីដ១៩។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅGeneva (ប្រទេសស្វីស) លោក Tedros បានលើកច្បាស់ថា វិសមភាពនៅទូទាំងពិពភលោកក្នុងការទទួលបានវ៉ាក់សាំង នៅតែជាហានិភ័យមួយដ៏ធំបំផុត ក្នុងការបញ្ចប់ជំងឺរាតត្បាតកូវីដ១៩នេះ។ លោកបានសង្កត់ធ្ង់នថា៖  “យើងមិនអាចវាយឲ្យបរាជ័យជំងឺរាតត្បាត ដោយការប្រកួតប្រជែងនោះទេ។ ប្រសិនបើយើងប្រកួតប្រជែងគ្នាដើម្បីមានឧត្តមភាពនយោបាយ កឺវីរុសនៅតែមានប្រៀបខ្លាំង”។

យោងតាមទិន្នន័យរបស់ WHO បណ្តាប្រទេសដែលមានចំណូលខ្ពស់ និងមធ្យមខ្ពស់ ស្រូបយក៥៣%នៃប្រជាជនពិភពលោក ៨៣% ចំនួនវ៉ាក់សាំងនៅលើពិភពលោក។ ក្នុងពេលជាមួយគ្នានោះ បណ្តាប្រទេសដែលមានចំណូលទាប់ និងមធ្យមទាប ទទួលបានតែ១៧% លើចំនួនវ៉ាក់សាំងសរុប ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top