នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ អគ្គនាយកអង្គការសុខភាពពីភពលោក(WHO)លោក Tedros Adhanom Ghebreyesus បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនៅទូទាំងសកលលោកក្នុងការចែក រំលែកវ៉ាក់សាំង គឺជាជម្រើសតែមួយគត់ដើម្បីទប់ស្កត់ជំងឺរាតត្បាតកូវីដ១៩។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅGeneva (ប្រទេសស្វីស) លោក Tedros បានលើកច្បាស់ថា វិសមភាពនៅទូទាំងពិពភលោកក្នុងការទទួលបានវ៉ាក់សាំង នៅតែជាហានិភ័យមួយដ៏ធំបំផុត ក្នុងការបញ្ចប់ជំងឺរាតត្បាតកូវីដ១៩នេះ។ លោកបានសង្កត់ធ្ង់នថា៖ “យើងមិនអាចវាយឲ្យបរាជ័យជំងឺរាតត្បាត ដោយការប្រកួតប្រជែងនោះទេ។ ប្រសិនបើយើងប្រកួតប្រជែងគ្នាដើម្បីមានឧត្តមភាពនយោបាយ កឺវីរុសនៅតែមានប្រៀបខ្លាំង”។
យោងតាមទិន្នន័យរបស់ WHO បណ្តាប្រទេសដែលមានចំណូលខ្ពស់ និងមធ្យមខ្ពស់ ស្រូបយក៥៣%នៃប្រជាជនពិភពលោក ៨៣% ចំនួនវ៉ាក់សាំងនៅលើពិភពលោក។ ក្នុងពេលជាមួយគ្នានោះ បណ្តាប្រទេសដែលមានចំណូលទាប់ និងមធ្យមទាប ទទួលបានតែ១៧% លើចំនួនវ៉ាក់សាំងសរុប ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម