ថ្លែងនៅក្នុងកិច្ចពិភាក្សាលើបណ្តាញផ្សព្វផ្សាយសង្គមរបស់អង្គការសុខភាពពិភពលោក
អ្នកជំនាញរបស់អង្គការសុខភាពពិភពលោក លោកស្រី Maria Van Kerkhove បានសង្កត់ធ្ងន់ថា
ប្រទេសនានាត្រូវមានការប្រុងប្រយ័ត្នជានិច្ច ពីព្រោះមេរោគកំពុងរីករាលដាល
អភិវឌ្ឍន៍និងបំប្លែងខ្លួន។ យោងតាមលោកស្រី Van Kerkhove បច្ចុប្បន្ន
មានវ៉ារ្យ៉ង់ចំនួន៣ ដែលត្រូវការយកចិត្តទុកដាក់ គឺ៖ XBB.១.៥,
XXB.១.១៦ និង EG.៥
ជាមួយនឹងវ៉ារ្យ៉ង់ចំនួន៦ផ្សេងទៀតកំពុងត្រូវបានតាមដាន។
អ្នកជំនាញរបស់
WHO
ក៏បានបញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវិដ-១៩
នឹងកាត់បន្ថយហានិភ័យនៃរោគសញ្ញាក្រោយជំងឺកូវិដ-១៩ ។ មកទល់នឹងពេលនេះ
មានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១៣.៥ពាន់លានដូស
ត្រូវបានប្រើប្រាស់នៅទូទាំងពិភពលោក៕







