• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

WB ព្យាករណ៍ថា ចាប់ពីឆ្នាំ ២០២២ សេដ្ឋកិច្ចវៀតណាមនឹងស្ដារឡើងវិញ

យោងតាមការគណនារបស់ WB ត្រូវបាននាំចេញ ដោយផ្អែកលើការសន្មត់ថា វិធានការរក្សាគម្លាតសង្គមនឹងជួយគ្រប់គ្រងការឆ្លងជំងឺកូវីដ ១៩ ប្រកបដោយជោគជ័យនាចុងត្រីមាសទី ៣ ដូច្នេះសេដ្ឋកិច្ចនឹងស្ទុះ ឡើងវិញនៅត្រីមាសទី ៤ ឆ្នាំនេះ។

ខ្សែសង្វាក់ផលិតកម្មគ្រឿងបន្លាស់អេឡិចត្រូនិក (រូបថត៖ TTXVN)


ក្នុងរបាយការណ៍បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកសម្រាប់សរទរដូវឆ្នាំ ២០២១ ដែលបានប្រកាសនៅថ្ងៃទី ២៨ ខែកញ្ញានោះ ធនាគារពិភពលោក (WB) បានវាយតម្លៃថា កំណើនផលិតផលក្នុងស្រុកសរុប (GDP)  អាចសម្រេចបានប្រមាណ ៤,៨% ក្នុងឆ្នាំ ២០២១ ហើយបានស្ដារឡើងវិញមកអត្រាកំណើន GDP មុនពេលផ្ទះជំងឺរាតត្បាត នៅកម្រិត ៦,៥ ទៅ ៧ % ចាប់ពីឆ្នាំ ២០២២ តទៅ។

យោងតាមការគណនារបស់ WB ត្រូវបាននាំចេញ ដោយផ្អែកលើការសន្មត់ថា វិធានការរក្សាគម្លាតសង្គមនឹងជួយគ្រប់គ្រងការឆ្លងជំងឺកូវីដ ១៩ ប្រកបដោយជោគជ័យនាចុងត្រីមាសទី ៣ ដូច្នេះសេដ្ឋកិច្ចនឹងស្ទុះ ឡើងវិញនៅត្រីមាសទី ៤ ឆ្នាំនេះ។ យោងតាម WB បានឲ្យដឹងថា ការស្ដារសេដ្ឋកិច្ចសកលឡើងវិញត្រូវបានរក្សា និងជួយធានាតម្រូវការយ៉ាងខ្លាំងក្លាចំពោះទំនិញនាំចេញរបស់វៀតណាមនៅកាន់ទីផ្សារសំខាន់ៗដូចជា៖ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប (EU) និងចិន។ លើសពីនេះទៅទៀត ដំណើរការស្ដារឡើងវិញក៏នឹងត្រូវបានជួយសម្រួលតាមរយៈការចាក់វ៉ាក់សាំងក្នុងទ្រង់ទ្រាយធំ ដោយជួយមនុស្សពេញវ័យចំនួន ៧០% ទទួលបានការចាក់វ៉ាក់សាំងនាពាក់កណ្ដាលឆ្នាំ ២០២២ ក៏ដូចជាជួយទប់ស្កាត់រលកជំងឺដ៏ធ្ងន់ធ្ងរថ្មផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top