• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

“.VN” ជាឈ្មោះដែន (Domain name) ដែលត្រូវបានចុះបញ្ជីប្រើប្រាស់ច្រើនបំផុត នៅតំបន់អាស៊ីអាគ្នេយ៍


 កំណើននៃបរិមាណ domain name ".vn" ចាប់តាំងពីឆ្នាំ២០០០ដល់ឆ្នាំ២០១៩
 

 នាថ្ងៃទី៥ ខែមីនា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ មជ្ឈមណ្ឌលអ៊ីនធឺណិតវៀតណាម បានជម្រាបថា តាម​លទ្ធផល​ចាប់​តាំង​ពីឆ្នាំ​២០១១ មក “.VN” ជាឈ្មោះដែន​ ដែល​ត្រូវបាន​ចុះបញ្ជី​ប្រើប្រាស់​ច្រើន​បំផុត​នៅតំបន់​អាស៊ី​អាគ្នេយ៍​។ 
 
ជាពិសេស​គឺ ឈ្មោះដែននេះ ក៏​ស្ថិតនៅក្នុងចំណោម top ១០ ​តំបន់អាស៊ី-ប៉ាស៊ីហ្វិក​ទៀត​ផង ដោយមាន​ឈ្មោះ​ដែន​ប្រមាណ​​៤៦ម៉ឺន​ដែលនៅតែ​បាន​ប្រើប្រាស់គិតដល់​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨​។ ឈ្មោះ​ដែន “.VN” ជាម៉ាក​សម្គាល់​ភូមិសាស្ត្រ​មួយ ដែ​លនាំមកនូវប្រៀបខ្លាំង​ សម្រាប់​សហគ្រាស​ក្នុងការ​អនុវត្ត​ការផ្សព្វ​ផ្សាយ​អនឡាញ​តម្រង់​​​ទៅលើទីផ្សារ និងអ​តិថិជនវៀតណាម។ តាមពិត​ទៅ ឈ្មោះដែន “.VN” បានរួម​ចំណែក​យ៉ាង សកម្ម​ទៅក្នុង​​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គមរបស់វៀតណាម ​ព្រមទាំងជាទ្រព្យ សម្បត្តិព័ត៌មា​នជាតិ និង​ជានិមិត្ត​រូបមួយ​នៃ​ប្រទេស​វៀត​ណាម សមាហរណកម្ម ទៅក្នុងបណ្ដាញអ៊ីនធឺណិតស​កលលោក​ ផងដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top