
កំណើននៃបរិមាណ domain name ".vn" ចាប់តាំងពីឆ្នាំ២០០០ដល់ឆ្នាំ២០១៩
នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ មជ្ឈមណ្ឌលអ៊ីនធឺណិតវៀតណាម បានជម្រាបថា តាមលទ្ធផលចាប់តាំងពីឆ្នាំ២០១១ មក “.VN” ជាឈ្មោះដែន ដែលត្រូវបានចុះបញ្ជីប្រើប្រាស់ច្រើនបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។
ជាពិសេសគឺ ឈ្មោះដែននេះ ក៏ស្ថិតនៅក្នុងចំណោម top ១០ តំបន់អាស៊ី-ប៉ាស៊ីហ្វិកទៀតផង ដោយមានឈ្មោះដែនប្រមាណ៤៦ម៉ឺនដែលនៅតែបានប្រើប្រាស់គិតដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។ ឈ្មោះដែន “.VN” ជាម៉ាកសម្គាល់ភូមិសាស្ត្រមួយ ដែលនាំមកនូវប្រៀបខ្លាំង សម្រាប់សហគ្រាសក្នុងការអនុវត្តការផ្សព្វផ្សាយអនឡាញតម្រង់ទៅលើទីផ្សារ និងអតិថិជនវៀតណាម។ តាមពិតទៅ ឈ្មោះដែន “.VN” បានរួមចំណែកយ៉ាង សកម្មទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម ព្រមទាំងជាទ្រព្យ សម្បត្តិព័ត៌មានជាតិ និងជានិមិត្តរូបមួយនៃប្រទេសវៀតណាម សមាហរណកម្ម ទៅក្នុងបណ្ដាញអ៊ីនធឺណិតសកលលោក ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម