នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ពិព័រណ៍រថយន្តអន្តរជាតិឥណ្ឌូនេស៊ី
(IIMS)
២០២៤ បានបើកនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិហ្សាកាតា។ ពិព័រណ៍
ឆ្នាំនេះបានទាក់ទាញការចូលរួមរបស់ក្រុមហ៊ុនផលិតរថយន្ត រថយន្តអគ្គិសនី ម៉ូតូ
និងម៉ូតូអគ្គិសនី ជាង ១៨០ អង្គភាព ក្នុងនោះមានក្រុមហ៊ុនភាគហ៊ុន និងអាជីវកម្ម VinFast
របស់វៀតណាមផងដែរ។
នៅក្នុងពិព័រណ៌នេះ
VinFast
បានឧទ្ទេសនាមរថយន្តអគ្គិសនីចង្កូតស្តាំដៃទៅកាន់ទីផ្សារជាលើកដំបូង។
ក្នុងឱកាសបើកការតាំងពិព័រណ៌នេះប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo និងគណៈប្រតិភូបានទៅទស្សនាស្តង់តាំងបង្ហាញរបស់ VinFast និងបានចុះហត្ថលេខាលើវត្ថុអនុស្សាវរីយ៍នៅលើ VinFast VF 5។
យោងតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងនៅឥណ្ឌូនេស៊ី
VinFast
នឹងសាងសង់រោងចក្រផលិតរថយន្តដែលមានសមត្ថភាពផលិតរថយន្តអគ្គិសនីរហូតដល់
៥ ម៉ឺន គ្រឿងក្នុងមួយឆ្នាំ ដែលមានបំណងសម្រេចបានអត្រាធ្វើមូលដ្ឋានីយកម្មរហូតដល់ ៤០%
។ គម្រោងរោងចក្រ VinFast ត្រូវបានគេរំពឹងថានឹងបង្កើតឱកាសការងាររាប់ពាន់កន្លែង
និងជំរុញឧស្សាហកម្មរថយន្តអគ្គិសនីក្នុងស្រុក។ លោក Tran Quoc Huy អគ្គនាយកក្រុមហ៊ុន VinFast ឥណ្ឌូនេស៊ីបានវាយតម្លៃថា៖
“ឥណ្ឌូនេស៊ីគឺជាទីផ្សារ ដែលមានចំនួនប្រជាជនយ៉ាងច្រើនកុះករពោលគឺ ២៥០
លាននាក់។ ទីពីរ ទិន្នផលរថយន្តសរុបដែលលក់ក្នុងប្រទេសឥណ្ឌូណេស៊ីគឺតែងតែមានចំនួនប្រមាណ
១ លានគ្រឿង។ លើសពីនេះ
រដ្ឋាភិបាលឥណ្ឌូណេស៊ីក៏មានគោលនយោបាយគាំទ្រយ៉ាងខ្លាំងចំពោះផលិតផលរថយន្តអគ្គិសនីដូចជា៖
រថយន្តអគ្គិសនី ម៉ូតូអគ្គិសនី និងរថយន្តក្រុងអគ្គិសនី តាមរយៈគោលនយោបាយពន្ធនាំចូល
ក៏ដូចជាគោលនយោបាយផ្លូវគមនាគមន៍ជួយសម្រួលជាវិជ្ជមានដល់ប្រព័ន្ធអេកូឡានអគ្គិសនី។
នោះគឺជាមូលហេតុដែល Vinfast បានវិនិយោគនៅទីផ្សារឥណ្ឌូនេស៊ីផងដែរ”៕





