• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Viettel និង Qualcomm ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំវៀតណាមក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាដ៏សំខាន់របស់ពិភពលោក

នាថ្ងៃទី ១៤ សីហា សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម និងទូរគមនាគមន៍យោធា (Viettel) និង សម្ព័ន្ធក្រុមហ៊ុន Qualcomm (អាមេរិក) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រ សំដៅនាំវៀតណាមក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាដ៏សំខាន់របស់ពិភពលោក។

ថ្នាក់ដឹកនាំក្រុមហ៊ុន Viettel និង Qualcomm បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រ (រូបថត៖VNA)

តាមនោះ Viettel និង Qualcomm នឹងបន្តបើកដំណើរការគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ ដោយមានគោលដៅ Viettel គ្រប់គ្រងបច្ចេកវិទ្យាយុទ្ធសាស្ត្រ រួមមានៈ ហេដ្ឋារចនាសម្ព័ន្ធ 5G/6G ប្រព័ន្ធគ្រប់គ្រងបណ្តាញឆ្លាតវៃដែលមានមូលដ្ឋានលើ AI ហេដ្ឋារចនាសម្ព័ន្ធដំណើរការ AI ហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យ ដំណោះស្រាយ AI សម្រាប់រដ្ឋាភិបាល និងធុរកិច្ច ស្ថានីយឆ្លាតវៃ 5G/6G ...។ ទាំងនេះគឺជាបច្ចេកវិទ្យា និងផលិតផលស្ថិតក្នុងក្រុមបច្ចេកវិទ្យាយុទ្ធសាស្ត្រចំនួន ១១ ដែលត្រូវបានរដ្ឋាភិបាលប្រកាស    រួមចំណែកក្នុងការសម្រេចគោលដៅនាំសេដ្ឋកិច្ច ឌីជីថលរួមចំណែក ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់វៀតណាមនៅឆ្នាំ ២០៣០៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពង្រឹងទំនាក់ទំនងវៀតណាម-សិង្ហបុរី

ពង្រឹងទំនាក់ទំនងវៀតណាម-សិង្ហបុរី

កាលពីថ្ងៃទី ២៤ ខែសីហា ស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរីបានរៀបចំពិធីអបអរសាទរខួបលើកទី ៨១ នៃទិវាបុណ្យជាតិ (២/៩/១៩៤៥ - ២/៩/២០២៦)។ សមាជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្រ្តៃយ៍នៃគណៈលេខា លោក ជិន គឹមទូ បានចូលរួមព្រឹត្តិការណ៍នេះ ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសសិង្ហបុរី និងបានធ្វើជាសហអធិបតីនៃកិច្ចសន្ទនាយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរីលើកដំបូង។

Top