• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Vietsovpetro ឆ្ពោះទៅរកការធ្វើអាជីវកម្មប្រេង ៣០០លានតោន

សារជីវកម្មវៀតណាម-រុស្ស៊ី Vietsovpetro កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំពិធីអបអរសាទរការធ្វើអាជីវកម្មប្រេងចំនួន ២៥០ លានតោន និងខួបលើកទី ៤៣ ទិវាបង្កើតរបស់ខ្លួន (១៩ មិថុនា ១៩៨១- ១៩ មិថុនា ២០២៤)។
ពិធីអបអរសាទរការធ្វើអាជីវកម្មប្រេងចំនួន ២៥០ លានតោន និងខួបលើកទី ៤៣ ទិវាបង្កើត Vietsovpetro (១៩ មិថុនា ១៩៨១- ១៩ មិថុនា ២០២៤)។ រូបថត៖ PVN

ចាប់តាំងពីប្រេងមួយតោនដំបូងដែលបានបូមនៅថ្ងៃទី ២៦ ខែមិថុនាឆ្នាំ១៩៨៦ នៅអណ្តូងរ៉ែ Bach Ho ដល់ថ្ងៃទី ១៥ ខែឧសភា Vietsovpetro បានឈានដល់ការធ្វើធាជីវកម្មប្រេងចំនួន ២៥០ លានតោន។ ប្រាក់ចំណូលសរុបពីការលក់ប្រេងឆៅសម្រេចបាន ៨៩ ពាន់លានដុល្លារអាមេរិក ដោយបង់ពន្ធចូលថវិការដ្ឋ និងប្រាក់ចំណេញរបស់ភាគីវៀតណាមសម្រេចបាន ៥៨ ពាន់លានដុល្លារអាមេរិក។

ថ្លែងក្នុងពិធីនេះ លោក Vu Mai Khanh អគ្គនាយកក្រុមហ៊ុន Vietsovpetro បានសង្កត់ធ្ងន់ថា  Vietsovpetro កំពុងឆ្ពោះទៅរកគោលដៅនៃការធ្វើអាជីវកម្មប្រេងចំនួន ៣០០ លានតោន៖ “រក្សានិងដំណើរការអណ្តូងរ៉ែប្រកបដោយសុវត្ថិភាពនិងស្ថេរភាព; ជំរុញខ្លាំងការងាររុករក; លើកកម្ពស់មេគុណប្រមូលប្រេង; បន្តពង្រីកតំបន់ប្រតិបត្តិការ; អភិវឌ្ឍអណ្ដូងរ៉ែរឹមដោយផ្អែកលើការប្រើប្រាស់ជាអតិបរមាមនូវធនធាននិងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់។ Vietsovpetro នឹងសុក្រឹតយន្តការពង្រីកប្រតិបត្តិការរបស់ខ្លួនទៅកាន់ឧស្សាហកម្មថាមពល ជាពិសេសថាមពលកកើតឡើងវិញ ស្របតាមនិន្នាការផ្លាស់ប្តូរថាមពលនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅវៀតណាមក៏ដូចជានៅលើពិភពលោកនាពេលបច្ចុប្បន្ន។ ទន្ទឺមនឹងនោះ សុក្រឹតនិងអភិវឌ្ឍសេវាកម្មបច្ចេកទេសស្នូលដែលបម្រើការធ្វើអាជិវកម្មប្រេងឧស្ម័ន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង ទៅកាន់ឡាវនិងកម្ពុជាមានអត្ថន័យសំខាន់ ខាងនយោបាយការបរទេស

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង ទៅកាន់ឡាវនិងកម្ពុជាមានអត្ថន័យសំខាន់ ខាងនយោបាយការបរទេស

នៅក្នុងបទសម្ភាសន៍មួយទាក់ទងនឹងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី លោកឡេ មិញហ៊ឹង ទៅកាន់ប្រទេសឡាវ និងកម្ពុជា (ថ្ងៃទី ៨-១០ ខែតុលា) រដ្ឋមន្ត្រីក្រសួងការបរទេស លោកឡេ ហ័យជុងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ខាងនយោបាយការបរទេស។

Top