• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Unitel - គំរូនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ឡាវ

ក្រុមហ៊ុន Star Telecom ជាមួយម៉ាកយីហោជាបណ្តាញទូរគមនាគមន៍ Unitel គឺជាគម្រោងវិនិយោគក្នុងប្រទេសឡាវ តាមទម្រង់បណ្តាក់ទុនរួមនៃសារជីវកម្មឧស្សាហកម្មយោធានិងទូរគមនាគមន៍ (Viettel)។ បច្ចុប្បន្ននេះ Unitel គឺជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍និងសេវាឌីជីថលដ៏ធំបំផុត និងជាអង្គភាពរួមចំណែកចូលថវិកាដ៏ធំបំផុតមួយនៅក្នុងប្រទេសឡាវ។ Unitel ត្រូវបានបក្សនិងរដ្ឋនៃប្រទេសទាំងពីរ ទទួលស្គាល់ជាគំរូឆ្នើមសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
នាយឧត្តមសេនីយ៍ Chansamone Chanyalath ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ។ រូបថត៖ quochoi.vn

ក្នុងឈុតសម្លៀកបំពាក់ដ៏សុភាពរាបសារ និងការសម្អាងស្រាលៗ អ្នកស្រី Hongphachanh Phoumminh  ម្ចាស់ហាង Madam កំពុងធ្វើការផ្សាយផ្ទាល់លក់ទំនិញជាប្រចាំថ្ងៃ។ ដោយមានបណ្តាញអ៊ីនធឺណិតដែលមានស្ថេរភាព វគ្គ live stream របស់អ្នកស្រីបានទាក់ទាញអ្នកតាមដានជាច្រើន និងទទួលការបញ្ជាទិញរាប់រយ។ អ្នកស្រី Hongphachanh Phoumminh បានចែករំលែកថា៖ ការទិញទំនិញតាមអនឡាញកំពុងក្លាយជានិន្នាការដ៏ពេញនិយម ហើយដើម្បីតាមទាន់ការអភិវឌ្ឍនៃពាណិជ្ជកម្មអេឡិចត្រូនិច យើងក៏បានសម្រេចចិត្តលក់ទំនិញតាមអ៊ីនធឺណិត។ កាលពីមុន អតិថិជនត្រូវទៅដល់ហាងដើម្បីជ្រើសរើសដោយផ្ទាល់ ប៉ុន្តែឥឡូវនេះងាយស្រួលណាស់ អតិថិជនអាចមើលផលិតផលដែលខ្លួនពេញចិត្ត បញ្ជាទិញតាមអនឡាញបានយ៉ាងងាយស្រួល ហើយក៏អាចតថ្លៃបានផងដែរ។ ចាប់តាំងពីជ្រើសរើសប្រើប្រាស់បណ្តាញ Unitel របស់ Star Telecom មក ការលក់ទំនិញក៏ដំណើរការដោយរលូន បរិមាណលក់ទំនិញបានកើនឡើង ហើយចំនួនអតិថិជនក៏សម្បូរបែបផងដែរ

រហូតដល់ ៥៨% នៃចំនួនអ្នកប្រើប្រាស់ក្នុងប្រទេសឡាវកំពុងប្រើប្រាស់បណ្តាញ Unitel ដែលជាម៉ាកយីហោទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសនេះ។ Unitel គឺជា "ផ្លែផ្កាផ្អែម" ពីការបណ្តាក់ទុនរួមគ្នា រវាងសាជីវកម្មទូរគមនាគមន៍ Viettel និង Lao Asia Telecom ។ ក្នុងឆ្នាំ ២០០៩ ម៉ាកយីហោនេះមានវត្តមាននៅក្នុងទីផ្សារប្រទេសឡាវ ជាមួយចំណែកទីផ្សារតូចបំផុត។ នាពេលនោះ ក្នុងប្រទេសឡាវមានបណ្តាញធំៗចំនួន ៣ គឺ ETL, LTC, និង Beeline ដែលដំណើរការអស់រយៈពេលជាង ១០ ឆ្នាំហើយ។ ប៉ុន្តែត្រឹមតែ ២ ឆ្នាំក្រោយមក (២០១១) Unitel បានទទួលការជឿទុកចិត្តពីអ្នកប្រើប្រាស់ជាបណ្ដើរៗ ហើយរហូតមកដល់ពេលនេះ Unitel បានក្លាយជាម៉ាកយីហោឈានមុខគេនៅប្រទេសឡាវអំពីចំនួនអ្នកប្រើប្រាស់។

នេះជាការសន្ទនារវាងលោក Phet Xaysongkham អាយុ ៦២ ឆ្នាំនៅរដ្ឋធានីវៀងចន្ទន៍ និងកូនស្រីរបស់លោក តាមរយៈបណ្តាញអ៊ីនធឺណិត។ លោក Phet  បានមានប្រសាសន៍ថា Unitel គឺជាក្រុមហ៊ុនដែលផ្តល់កញ្ចប់សេវាកម្មចម្រុះជាច្រើនក្នុងតម្លៃសមរម្យ អ្នកប្រើប្រាស់ស្មាតហ្វូនដូចលោក មានឆន្ទៈក្នុងការវិនិយោគដើម្បីទទួលបាននិងប្រើប្រាស់បណ្តាញអ៊ីនធឺណិតល្បឿនលឿនរបស់ Unitel សម្រាប់បម្រើតម្រូវការផ្សេងៗចាប់ពីការទំនាក់ទំនង ការកម្សាន្ត រហូតដល់អាជីវកម្ម៖ ក្រោយពីចូលនិវត្តន៍ ខ្ញុំបានបើកហាងលក់ទំនិញចាប់ហួយ រួមទាំងកាតទូរសព្ទផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុនមួយចំនួន និងបុគ្គលិករបស់ពួកគេតែងតែមកហាងរបស់ខ្ញុំ ដើម្បីទិញកាតទូរស័ព្ទរបស់ Unitel ។ ខ្ញុំឃើញថា មនុស្សភាគច្រើនប្រើប្រាស់បណ្តាញនេះ គ្រួសារខ្ញុំក៏ប្រើប្រាស់សេវាអ៊ីនធឺណេតរបស់ Unitel ផងដែរ ព្រោះមានល្បឿនលឿន និងមានការកកស្ទះតិចតួច។ ដោយមាន Unitel ខ្ញុំអាចហៅទូរស័ព្ទនិងចចែកជាមួយសាច់ញាតិ បងប្អូន និងមិត្តភ័ក្តិនៅតំបន់ដែលមានសញ្ញាមិនល្អ ជាពិសេសតំបន់ដាច់ស្រយាល

រហូតមកដល់ពេលនោះ Unitel កាន់កាប់ចំណែកទីផ្សារចំនួន ៥៧% ជាមួយហេដ្ឋារចនាសម្ព័ន្ធដ៏ទូលំទូលាយ ដែលគ្របដណ្តប់លើគ្រប់ភូមិឃុំទាំងអស់ក្នុងប្រទេសឡាវ។ ជាមធ្យម ក្នុងចំណោមប្រជាជន ១ លាននាក់នៅប្រទេសឡាវ ដង់ស៊ីតេខ្សែកាបអុបទិកគឺ ៦,៦ ដងនៃដង់ស៊ីតេមធ្យមនៅលើពិភពលោក។ ប្រទេសឡាវបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសមាមាត្រប្រជាជនច្រើនជាងគេ ដែលទទួលបានសេវា 4G និងអ៊ីនធឺណិតល្បឿនលឿននិងល្អបំផុតនៅអាស៊ីអាគ្នេយ៍។

Unitel ក៏ជាអ្នកត្រួសត្រាយផ្លូវដែលផ្តល់សេវាកម្មឌីជីថល ក្លាយជាដៃគូយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលឡាវ ដោយដាក់ពង្រាយប្រព័ន្ធរដ្ឋាភិបាលអេឡិចត្រូនិកសំខាន់ៗរបស់ឡាវ ដូចជា៖ ប្រព័ន្ធពុម្ពអក្សរឡាវ; ការសិក្សានិងប្រឡងតាមអនឡាញ; ការគ្រប់គ្រងអត្រានុកូលដ្ឋានរបស់ប្រជាពលរដ្ឋ; ការទូទាត់តាមអ៊ីនធឺណិតជាដើម។ ជាពិសេស U-money e-wallet បានចូលរួមចំណែកក្នុងការលើកកម្ពស់លទ្ធភាពទទួលបានសេវាទូទាត់តាមអ៊ីនធឺណិតដ៏ងាយស្រួល និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ រួមទាំងតំបន់ទីក្រុង និងជនបទក្នុងប្រទេសឡាវ។ ដោយបន្តអនុវត្តបច្ចេកវិទ្យានិងពង្រីកអាជីវកម្ម Unitel បានបង្កើតការងារធ្វើសម្រាប់កម្មករប្រហែល ២៧.០០០ នាក់ ច្រើនជាងសហគ្រាសផ្សេងទៀតនៅក្នុងប្រទេសឡាវ ដែលរួមចំណែកធានាសន្តិសុខសង្គម។ នាយឧត្តមសេនីយ៍ Chansamone Chanyalath ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ បានបញ្ជាក់ថា៖ យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពរបស់ Unitel នៅក្នុងប្រទេសឡាវ ដោយមានសារអត្ថន័យសំខាន់និងប្រសិទ្ធភាពខ្ពស់នៃសហគ្រាសនេះ ទាំងលើផ្នែកសេដ្ឋកិច្ច និងសង្គម។ តាមនោះ រួមចំណែករឹតចំណងទំនាក់ទំនងប្រពៃណីរវាងប្រទេសទាំងពីរ វៀតណាមនិងឡាវ ឲ្យកាន់តែអភិវឌ្ឍន៍

នៅឆ្នាំ ២០២៥ Unitel បានកំណត់គោលដៅក្លាយជាសារជីវកម្មសេដ្ឋកិច្ចធំជាងគេនៅក្នុងប្រទេសឡាវ។ ជាមួយនឹងយុទ្ធសាស្ត្រអាជីវកម្មដ៏ត្រឹមត្រូវ ពីក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតតូចបំផុត Unitel មិនត្រឹមតែនាំមុខគេនៅក្នុងទីផ្សារទូរគមនាគមន៍របស់ឡាវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកក្នុងការកសាងម៉ាកយីហោវៀតណាមលើទីផ្សារបរទេស បង្កើនគុណតម្លៃវៀតណាមក្នុងខ្សែសង្វាក់តម្លៃសកលផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយកដ្ឋានរក្សាសន្តិភាពបំផុសចលនាប្រឡងប្រណាំង

នាយកដ្ឋានរក្សាសន្តិភាពបំផុសចលនាប្រឡងប្រណាំង

នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ នាយកដ្ឋានរក្សាសន្តិភាពវៀត ណាម (ក្រសួងការពារប្រទេស) បានរៀបចំពិធី អុជធូបនៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលី និងវីរជន (វិថី Bac Son ទីក្រុងហាណូយ) និងចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅប្រាង្គ តម្កល់សពនិងបំផុសចលនាប្រឡងប្រណាំង។

Top