• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

UNESCO អបអរសាទរសេចក្តីសម្រេចចិត្តស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម

គេហទំព័ររបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) នាថ្ងៃទី ២៨ ខែមករា បានចុះផ្សាយសារមួយរបស់អង្គការ UNESCO ដោយអបអរសាទរចំពោះសេចក្តីសម្រេចចិត្តលេខ ៨០ របស់ការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តវៀតណាម ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម។
ទំព័រហ្វេសប៊ុករបស់ការិយាល័យអង្គការយូណេស្កូប្រចាំនៅវៀតណាម ចុះផ្សាយសារអប់អរសាទរ។ រូបថតអេក្រង់៖ daibieunhandan.vn

នៅក្នុងសារនោះ អង្គការ UNESCO បានទទួលស្គាល់និងអបអរសាទរចំពោះការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តវៀតណាម ដែលបានចេញសេចក្តីសម្រេចចិត្តលេខ ៨០ ស្តីពីការអភិវឌ្ឍវប្បធម៌; ដោយចាត់ទុកនេះ ជាឯកសារដ៏សំខាន់ពិសេស ដែលបង្ហាញពីការផ្លាស់ប្តូរផ្នត់គំនិតអំពីការអភិវឌ្ឍ តាមនោះ វប្បធម៌មិនត្រឹមតែជាវិស័យឧបត្ថម្ភប៉ុណ្ណោះទេ ប៉ុន្តែជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួននៃការអភិវឌ្ឍប្រកបដោយចីរភាព រួមជាមួយនឹងសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ អង្គការ UNESCO បានទទួលស្គាល់ថា ទិសដៅរបស់វៀតណាម ស្របនឹងចក្ខុវិស័យ និងកិច្ចខិតខំប្រឹងប្រែងរួមរបស់អង្គការ UNESCO ដើម្បីធ្វើឱ្យវប្បធម៌ក្លាយជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដោយឯករាជ្យនៅក្នុងរបៀបវារៈសកលក្រោយឆ្នាំ ២០៣០។

អង្គការ UNESCO បានបញ្ជាក់ជាថ្មីម្តងទៀតពីការសន្យាបន្តសហការជាមួយវៀតណាមក្នុងការសម្រេចបានចក្ខុវិស័យនេះ ហើយបានបញ្ជាក់ពីតួនាទីរបស់វប្បធម៌ជាកម្លាំងចលករសំខាន់នៃសមភាព វិបុលភាព និងសាមគ្គីភាពសង្គមលើទូទាំងពិភពលោក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

មហាសន្និបាតអង្គការសហប្រជាជាតិតែងតាំងសមាជិកចំនួន ៤០ រូបជាសមាជិកគណៈកម្មាធិការវិទ្យាសាស្ត្រអន្តរជាតិឯករាជ្យស្តីពី AI

មហាសន្និបាតអង្គការសហប្រជាជាតិតែងតាំងសមាជិកចំនួន ៤០ រូបជាសមាជិកគណៈកម្មាធិការវិទ្យាសាស្ត្រអន្តរជាតិឯករាជ្យស្តីពី AI

នាថ្ងៃទី ១២ ខែកុម្ភៈ មហាសន្និ បាតអង្គការសហប្រជាជាតិ បានតែងតាំងសមាជិកចំនួន ៤០ រូបទៅកាន់គណៈកម្មាធិការវិទ្យាសាស្ត្រអន្តរជាតិឯករាជ្យស្តីពីបញ្ញាសិប្បនិម្មិត (AI)។ អាណត្តិបីឆ្នាំរបស់សមាជិកចាប់ផ្តើមនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៦ និងមានរយៈពេលរហូតដល់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៩។

Top