• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

UNDP ផ្តល់ជំនួយចំនួន ១៨៥.០០០ ដុល្លារអាមេរិកសម្រាប់ខេត្តដែលរងគ្រោះដោយគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃ

យោងតាមកិច្ចព្រមព្រៀងនេះ តាមរយៈក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម UNDP បានផ្តល់កញ្ចប់ជំនួយឥតសំណងចំនួន ១៨៥.០០០ ដុល្លារអាមេរិកដល់ប្រជាជននៅតំបន់ ដីសណ្តទន្លេ Cuu Long ដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃនៅក្នុងតំបន់ដីសណ្តទន្លេ Cuu Long។

UNDP ផ្តល់ជំនួយចំនួន ១៨៥.០០០ ដុល្លារអាមេរិកសម្រាប់ខេត្តដែលរងគ្រោះដោយគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃ


នាថ្ងៃទី ១៧ ខែមិនា នៅទីក្រុងហាណូយ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) បានចុះហត្ថលេខាជាផ្លវការលើកិច្ចព្រមព្រៀងស្តីពីផ្តល់ជំនួយសម្រាប់បណ្តាខេត្តតាមតំបន់ដីសណ្ដទន្លេ Cuu Long ដែលកំពុងរងគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃ។

យោងតាមកិច្ចព្រមព្រៀងនេះ តាមរយៈក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម UNDP បានផ្តល់កញ្ចប់ជំនួយឥតសំណងចំនួន ១៨៥.០០០ ដុល្លារអាមេរិកដល់ប្រជាជននៅតំបន់ដី សណ្តទន្លេ Cuu Long ដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃនៅក្នុងតំបន់ ដីសណ្តទន្លេ Cuu Long។ ជាក់ស្តែងគឺកញ្ចប់ជំនួយនេះ ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាព ដូចជា៖ ផ្តល់ធុងផ្ទុកទឹកចំនួន ៣០០ សម្រាប់គ្រួសារដែលរងផលប៉ះពាល់នៅខេត្ត Ben Tre និងជួយឧបត្ថម្ភជីវភាពរស់នៅរបស់ប្រជាជនចំនួន ១៧៦ គ្រួសារ នៅខេត្ត Ca Mau ព្រមទាំងសកម្មភាពវាយតម្លៃនូវផលប៉ះពាល់នៃគ្រោះរាំងស្ងួតទៅលើជីវភាពរស់នៅការទទួលបានទឹកសាប រួមទាំងការស្រុតបាក់ដីទៀតផង។ ក្រៅពីនោះ  UNDP នឹងជួយគាំទ្រសម្រាប់កិច្ចសន្ទនា គោលនយោបាយក្នុងការបង្ការនិងទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិលើគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃ និងកម្មវិធីបច្ចេកវិទ្យាទូរស័ព្ទចល័តដើម្បីធ្វើបច្ចុប្បន្នភាពការ ខូចខាតបណ្តាលដោយមហន្តរាយ ក្នុងនោះមានបញ្ហារាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

វប្បធម៌ប្រពៃណីរបស់ជនជាតិទាំង៥៤ គឺជាធនធានដ៏មានតម្លៃដើម្បីកសាងប្រទេសវៀតណាមដ៏ខ្លាំងមាំមួន

វប្បធម៌ប្រពៃណីរបស់ជនជាតិទាំង៥៤ គឺជាធនធានដ៏មានតម្លៃដើម្បីកសាងប្រទេសវៀតណាមដ៏ខ្លាំងមាំមួន

នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិវប្បធម៌ ទេសចរណ៍បណ្ដាជនជាតិវៀតណាម (ទីក្រុងហាណូយ) ប្រធានរដ្ឋវៀតណាមលោក Luong Cuong បានអញ្ជើញចូលរួម ទិវាបុណ្យ “ពណ៌នានិទាឃរដូវលើទូទាំងមាតុភូមិ” ឆ្នាំ២០២៥។

Top