• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

UNCLOS មានសារសំខាន់សម្រាប់បរិយាកាសសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរយូរអង្វែងរបស់វៀតណាម

ដោយសាររាល់បទប្បញ្ញត្តិរបស់ UNCLOS វៀតណាមបានបង្កើត ប្រតិបត្តិ និងគ្រប់គ្រងសមុទ្រ រាល់សិទ្ធិ និងផលប្រយោជន៍ដែនសមុទ្រ ស្របតាមច្បាប់អន្តរជាតិ និងទទួលបានការទទួលស្គាល់របស់ប្រទេសមួយភាគធំ។
  ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មវៀតណាម លោក Dang Hoang Giang (រូបថត៖ TTXVN)  

ថ្លែងមតិក្នុងឱកាសរំលឹកខួបលើកទី ៤០ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) (១០ ធ្នូ ១៩៨២-១០ ធ្នូ ២០២២) លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា វៀតណាមជាប្រទេសឆ្នេរសមុទ្រ និងមានសកម្មភាពជាច្រើននៅសមុទ្រ ដូច្នេះ UNCLOS មានសារសំខាន់ចំពោះបរិយាកាសសន្តិភាព ស្ថិរភាព ក៏ដូចជាការអភិវឌ្ឍន៍យូរអង្វែងរបស់វៀតណាម។

ដោយសាររាល់បទប្បញ្ញត្តិរបស់ UNCLOS វៀតណាមបានបង្កើត ប្រតិបត្តិ និងគ្រប់គ្រងសមុទ្រ រាល់សិទ្ធិ និងផលប្រយោជន៍ដែនសមុទ្រ ស្របតាមច្បាប់អន្តរជាតិ និងទទួលបានការទទួលស្គាល់របស់ប្រទេសមួយភាគធំ។ នេះជាមូលដ្ឋានសំខាន់សម្រាប់កំណត់អធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព សិទ្ធិយុត្តាធិការ និងផលប្រយោជន៍ស្របច្បាប់របស់វៀតណាមនៅសមុទ្រ។ ទន្ទឹមនឹងនោះ វៀតណាមបានអនុវត្តសកម្មភាពសេដ្ឋកិច្ចសមុទ្រសំខាន់ៗជាច្រើន ហើយ UNCLOS គឺជាមូលដ្ឋានសម្រាប់វៀតណាមសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធ ដោះស្រាយបញ្ហាប្រឈមជាច្រើនពីការរិចរិលបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីសមុទ្រ ព្រមទាំងផលប៉ះពាល់អវិជ្ជមានដោយសារការប្រែប្រួលអាកាសធាតុ; ដូចជាការកើនឡើងនីវ៉ូទឹកសមុទ្រ ការឡើងអាស៊ីតនៃមហាសមុទ្រ ឬគ្រោះមហន្តរាយធម្មជាតិ។

យោងតាមឯកអគ្គរដ្ឋទូតលោក Dang Hoang Giang វៀតណាមតែងតែព្យាយាមរួមចំណែកជាវិជ្ជមានដល់ UNCLOS។ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបានចុះហត្ថលេខាលើឯកសារនេះក្នុងឆ្នាំ ១៩៨២ ក៏ដូចជាផ្តល់សច្ចាប័នដើម្បី UNCLOS ចូលជាធរមាននៅខែវិច្ឆិកា ឆ្នាំ ១៩៩៤។ វៀតណាមនិងប្រទេសផ្សេងទៀត អះអាងពីតួនាទីរបស់ UNCLOS ក្នុងឋានៈជា រដ្ឋធម្មនុញ្ញនៃមហាសមុទ្រនៅតាមបណ្តាវេទិកាអន្តរជាតិពាក់ព័ន្ធ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top