• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

UKVFTA - គន្លឹះសម្រាប់​ជំរុញកំណើនការនាំចេញទៅកាន់ទីផ្សារអង់គ្លេស

ទោះបីជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អង់គ្លេស (UKVFTA) ទើបតែបានអនុវត្តក្នុងរយៈពេលដ៏ខ្លីក៏ដោយ ប៉ុន្តែបានកត់ត្រាសញ្ញាវិជ្ជមានជាច្រើនផងដែរ។
 

លោក Luong Hoang Thai ប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មពហុភាគី (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) ថ្លែងមតិនៅក្នងុសិក្ខាសាលា។ (រូបថត៖ Uyen Huong/BNEWS/TTXVN)

ប្រការនេះ ត្រូវបានបង្ហាញតាមរយៈទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ៦ពាន់លានដុល្លារ តម្លៃនាំចូលនិងនាំចេញរបស់ភាគីទាំងពីរក៏បានកើនឡើងពីរខ្ទង់; ក្នុងនោះ តម្លៃនាំចេញរបស់វៀតណាមទៅកាន់អង់គ្លេសបានកើនឡើង ១៦,៤% ហើយផ្ទុយទៅវិញ តម្លៃនាំចេញរបស់អង់គ្លេសមកវៀតណាមវិញបានកើនឡើង ២៣,៦% បើធៀបនឹងរយៈពេលមុនកិច្ចព្រមព្រៀង។ ថ្លែងមតិនៅក្នុងសិក្ខាសាលា “ពាណិជ្ជកម្មអេឡិចត្រូនិចក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀង UKVFTA-គន្លឹះសម្រាប់ជំរុញកំណើនវៀតណាម-ចក្រភពអង់គ្លេស” រៀបចំដោយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម សហការជាមួយស្ថានទូតអង់គ្លេសប្រចាំនៅវៀតណាម នារសៀលថ្ងៃទី ១៨ ខែមករា នៅទីក្រុងហាណូយ លោក Luong Hoang Thai ប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មពហុភាគី (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) បានសង្កត់ធ្ងន់ថា៖ សក្តានុភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអង់គ្លេសនៅមានច្រើនណាស់ ដោយសារទំនិញ វៀតណាមនាំចេញទៅកាន់អង់គ្លេសបានស្រូបយកតែ ០,៨៨% នៃការនាំចូលសរុបរបស់អង់គ្លេសប៉ុណ្ណោះ។ ផ្ទុយទៅវិញ ទំនិញនាំចេញរបស់អង់គ្លេសក៏មានចំណែកតិចតូចក្នុងការនាំចូលសរុបរបស់វៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ បញ្ហាដែលមជ្ឈិមបានសម្រេច ត្រូវប្រែក្លាយទៅជាកម្មវិធី ភារកិច្ច ផលិតផល និងលទ្ធផលជាក់ស្តែង

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ បញ្ហាដែលមជ្ឈិមបានសម្រេច ត្រូវប្រែក្លាយទៅជាកម្មវិធី ភារកិច្ច ផលិតផល និងលទ្ធផលជាក់ស្តែង

នាព្រឹកថ្ងៃទី ២៩ ខែកក្កដា នៅសាលប្រជុំ ឌៀនហុង ក្នុងអគាររដ្ឋសភា (ហាណូយ) បានប្រព្រឹត្តិទៅសន្និសីទទូទាំងប្រទេស ស្តីពីការស្រាវជ្រាវ សិក្សា ជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី ៣ គណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤។

Top