• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Thanh Hoa អាចក្លាយទៅជាខេត្តគំរូមួយក្នុងការទាក់ទាញវិនិយោគ


 Thanh Hoa អាចក្លាយទៅជាខេត្តគំរូមួយក្នុងការទាក់ទាញវិនិយោគ 

​នាយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ​២០១៧ នៅ​ទីក្រុង Sam Son ខេត្ត Thanh Hoa នាយក​រដ្ឋមន្ត្រី​​វៀត​ណាម​ លោក​ Nguyen​ Xuan Phuc បានអញ្ជើញ​ចូលរួម​សន្និសីទ​ជំរុញ​វិនិយោគនៅ Thanh Hoa។ នៅទីនេះ​ នាយករដ្ឋមន្ត្រី ​លោក​ ​Nguyen Xuan Phuc បានវាយតំលៃខ្ពស់​ខេត្ត បានរៀបចំ​សន្និសីទ​មានទ្រង់​ទ្រាយ​ធំ មិន​គ្រាន់តែមាន​បរិមាណ​វិនិយោគិន​​ច្រើនជាង​១២០០នាក់​ប៉ុណ្ណោះទេ​ ថែមទាំង​មានគុណភាព​ទៀតផង​ វិនិយោគិន​នានាសុទ្ធ​តែប្តេជ្ញា​ចិត្ត​បោះទុន​​វិនិយោគ​នៅ Thanh Hoa។ នាយករដ្ឋមន្ត្រីបាន​អបអរសាទរ​គំរោងការណ៍​​ចំនួន៣២ ​ដែល​បាន​ផ្តល់​លិខិត​អនុញ្ញាត្តិ​ វិនិយោគ ដោយមាន​ទុនវិនិយោគ​ចំនួន​ ១៣៥ ៣០០​ ពាន់​លាន​ដុង​។ ​នាយក​រដ្ឋ​មន្ត្រី​ មាន​គោល បំណងថា​៖ ខេត្ត Thanh Hoa ក្លាយទៅជាខេត្តគំរូមួយក្នុងការទាក់​ទាញ​ទុន​វិនិយោគ​៖
 
“ Thanh Hoa ត្រូវបន្តកែលំអបរិយាកាសវិនិយោគ អាជីវកម្ម។រដ្ឋអំណាច Thanh Hoa ត្រូវ​មាន​ផែនការ​រៀប​ចំ​គំរោង​ផែន​​ការ ​បែង​​ចែកការ​ប្រើប្រាស់​ដីធ្លី​ ប្រកប​ដោយ​វិទ្យាសាស្ត្រ​ ប្រសិទ្ធភាព​ ដើម្បី​កាត់បន្ថយ​ចំណាយ​សំរាប់​​វិនិយោគិន​ និង​សហគ្រាស ក្នុងរយៈពេលយូរអង្វែង។”
 
មុន​នោះ នារសៀលថ្ងៃទី១៨ ឧសភា នៅខេត្ត Thanh Hoa នាយក​រដ្ឋមន្ត្រី​ លោក​ Nguyen Xuan Phuc បាន​ជួប​ធ្វើការ​ជាមួយ​ថ្នាក់ដឹក​នាំខេត្ត​ ស្ដIអំពី​ស្ថានាភាព​អនុវត្ត​ភារកិច្ចសេដ្ឋកិច្ច  សង្គមកិច្ច៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពី ផ្អាកការប្រយុទ្ធនៅវៀតណាម (២១ កក្កដា ១៩៥៤ - ២១ កក្កដា ២០២៤)។

Top