• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

SOM អាស៊ាន+៣ ស្រាវជ្រាវ អភិវឌ្ឍនិងធ្វើលទ្ធកម្មវ៉ាក់សាំងបង្ការកូវីដ ១៩ ឲ្យមានសុវត្ថិភាពនិងប្រសិទ្ធភាព

នៅឯកិច្ចប្រជុំនេះ ប្រទេសដៃគូទាំង៣សុទ្ធតែអះអាង ថា នឹងបន្តជួយគាំទ្រយ៉ាង សកម្មដល់គំនិតផ្ដួចផ្ដើមរបស់អាស៊ានអំពីការបង្ការប្រឆាំងកូវីដ ១៩ ក៏ដូចជាជួយ អាស៊ានលើកកំពស់សមត្ថភាពបង្ការការពារនៃផ្នែកសុខាភិបាល ការស្រាវជ្រាវ អភិវឌ្ឍ និងធ្វើលទ្ធកម្មវ៉ាក់សាំងបង្ការកូវីដ ១៩ ឲ្យមានសុវត្ថិភាព ប្រសិទ្ធភាព និងស្មើភាព។ ក្រុមប្រទេសដៃគូក៏បានសន្យាបន្តជំរុញពាណិជ្ជកម្មសេរី និងការតភ្ជាប់សេដ្ឋកិច្ច ក្នុងតំបន់ អនុម័តនិងដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗនូវកិច្ចព្រមព្រៀង RCEP។
 

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ាន+៣។ (រូបថត៖ VOV)


នាថ្ងៃទី២២ ខែមិថុនា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ាន+៣ រវាងអាស៊ាន ជាមួយប្រទេសដៃគូជាចិន ជប៉ុននិងកូរ៉េខាងត្បូងបានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីការបរទេសលោក Nguyen Quoc Dung ប្រធាន SOM វៀតណាមបានចូលរួមកិច្ចប្រជុំ។

នៅឯកិច្ចប្រជុំនេះ ប្រទេសដៃគូទាំង៣សុទ្ធតែអះអាងថា នឹងបន្តជួយគាំទ្រយ៉ាង សកម្មដល់គំនិតផ្ដួចផ្ដើមរបស់អាស៊ានអំពីការបង្ការប្រឆាំងកូវីដ ១៩ ក៏ដូចជាជួយ អាស៊ានលើកកំពស់សមត្ថភាពបង្ការការពារនៃផ្នែកសុខាភិបាល ការស្រាវជ្រាវ អភិវឌ្ឍ និងធ្វើលទ្ធកម្មវ៉ាក់សាំងបង្ការកូវីដ ១៩ ឲ្យមានសុវត្ថិភាព ប្រសិទ្ធភាព និងស្មើភាព។ ក្រុមប្រទេសដៃគូក៏បានសន្យាបន្តជំរុញពាណិជ្ជកម្មសេរី និងការតភ្ជាប់សេដ្ឋកិច្ច ក្នុងតំបន់ អនុម័តនិងដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗនូវកិច្ចព្រមព្រៀង RCEP។

 

អនុរដ្ឋមន្រ្តីការបរទេសលោក Nguyen Quoc Dung ប្រធាន SOM វៀតណាម។



ថ្លែងនៅកិច្ចប្រជុំនេះ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានស្នើឲ្យប្រទេស ដៃគូទាំង៣ ចែករំលែកបទពិសោធន៍ក្នុងការឆ្លើយតបនឹងជម្ងឺរាតត្បាត ជួយឧបត្ថម្ភវៀតណាមក្នុងការបង្កើនសមត្ថភាពផលិតនិងទិញវ៉ាក់សាំងឲ្យទាន់ពេលវេលាសម្រាប់ប្រជាជន។
ទន្ទឹមជាមួយគ្នានោះ អាស៊ាន+៣ ត្រូវការជំរុញខ្លាំងកិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ច ការផ្លាស់ប្ដូរពាណិជ្ជកម្ម ការសម្របសម្រួលលើបញ្ហាហិរញ្ញវត្ថុ រូបិយវត្ថុ ជួយ សម្រួលដល់ការធ្វើដំណើររបស់ប្រជាជនក្នុងតំបន់នៅពេលមានលក្ខណៈសមស្រប។

លោកអនុរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រធានក្រុមពិសេសទទួលបន្ទុក គំនិតផ្ដួចផ្ដើមតភ្ជាប់អាស៊ាន (IAI) នោះ វៀតណាមស្នើឲ្យប្រទេសដៃគូទាំង៣បន្តជួយ ឧបត្ថម្ភអាស៊ានក្នុងការបង្រួញគម្លាតអភិវឌ្ឍនៅតាមអនុតំបន់នានារបស់អាស៊ាន ក្នុង នោះមានអនុតំបន់មេគង្គ ក្នុងបរិបទនៃជម្ងឺរាតត្បាតកូវីដ ១៩។ លើសពីនេះទៅទៀត លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung ក៏បានអះអាងដែរថា ការធានាបរិយាកាស សន្តិភាព សន្តិសុខនិងស្ថិរភាព គឺជាលក្ខខណ្ឌចម្បងបង្អស់ ដើម្បីបង្កភាពងាយស្រួលសម្រាប់កិច្ចខិតខំប្រឹងប្រែងស្ដារឡើងវិញ និងអភិវឌ្ឍប្រកបដោយចីរភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថានឹងជួបប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងពេលឆាប់ៗនេះ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថានឹងជួបប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងពេលឆាប់ៗនេះ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់នៅថ្ងៃទី ១៦ ខែកុម្ភថា លោកនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាអំពីការបញ្ចប់ជម្លោះនៅអ៊ុយក្រែន។

Top