• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

S&P៖ មេគុណទំនុកចិត្តជាតិរបស់វៀតណាមស្ថិតនៅកម្រិត BB មានយថាទស្សន៍ស្ថិរភាព

ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា អង្គការរៀបចំណាត់ថ្នាក់ទំនុកទុកចិត្ត S&P Global Ratings (“S&P”) នឹងបន្តរក្សាចំណាត់ថ្នាក់ទំនុកចិត្តជាតិរបស់វៀតណាមនៅកម្រិត BB ដោយមានយថាទស្សន៍ស្ថិរភាព។

ការវាយតម្លៃនេះរបស់ S&P បានឆ្លុះបញ្ចាំងអំពីសក្តានុពលនៃការងើបឡើងវិញយ៉ាងខ្លាំងនៃសេដ្ឋកិច្ចរបស់វៀតណាម បន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាត COVID-19។ អង្គការនេះបានទទួលស្គាល់ថា សមិទ្ធិផលកំណើនរឹងមាំរបស់វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក នឹងបន្តគាំទ្រដល់ការថែរក្សាចំណាត់ថ្នាក់ទំនុកចិត្តជាតិរបស់វៀតណាម។ ប្រការនេះក៏បង្ហាញពីទស្សនៈដែលថា ខឿនសេដ្ឋកិច្ចនឹងងើបឡើងវិញយ៉ាងឆាប់រហ័សនិងមានតុល្យភាពនៅពេលដែលជំងឺរាតត្បាតសកលត្រូវបានគ្រប់គ្រងដែលជូយព្យាករណ៍កំណើនរបស់ វៀតណាមល្អជាងមធ្យមភាគនៃប្រទេសដែលមានទំនុកចិត្តជាតិដូចគ្នា

ក្នុងបរិបទនៃការរីករាលដាលជំងឺនៅវៀតណាមត្រូវបានគ្រប់គ្រងយ៉ាងល្អ បន្តែនៅតែមានភាពស្មុគស្មាញក្នុងទំហំសកល ការដែល S&P បានរក្សាកម្រិតចំណាត់ថ្នាក់និងយថាទស្សន៍ទំនុកចិត្តជាតិរបស់វៀតណាមគឺជាលទ្ធផលគួរឱ្យកត់សម្គាល់។ ប្រការនេះបានបង្ហាញពីជំនឿទុកចិត្តរបស់អង្គភាពនេះក្នុងក្របខ័ណ្ឌស្ថាប័នវៀតណាម នឹងបន្តជំរុញសមិទ្ធិផលអភិវឌ្ឍន៍ក្នុងរយៈពេលមធ្យមនិងយូរអង្វែង រួមចំណែកដល់ការកែលំអប្រាក់ចំណូលនិងគុណភាពនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបញ្ចុះបឋម​សិលាសាង​សង់​សាលា​មិត្តភាព​កម្ពុជា-វៀត​ណាម

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបញ្ចុះបឋម​សិលាសាង​សង់​សាលា​មិត្តភាព​កម្ពុជា-វៀត​ណាម

នៅរសៀលថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់ «សាលាមិត្តភាព​កម្ពុជា-វៀត​ណាម »។

Top