• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

"បៃតងភាវូបនីយកម្ម" និង "ឌីជីថលភាវូបនីយកម្ម"៖ ដំណោះស្រាយដើម្បីជួយ ទេសចរណ៍មហាអនុតំបន់មេគង្គងើបឡើងវិញយ៉ាងខ្លាំង

វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២២ (MTF) បានប្រព្រឹត្តទៅនាថ្ងៃទី១២ ខែតុលា នៅខេត្ត Quang Nam។
  ទិដ្ឋភាពទូទៅនៅវេទិកា។ (រូបថត៖ TITC)  

នៅក្នុងវេទិកានេះ អ្នកជំនាញ អ្នកស្រាវជ្រាវ និងសហគ្រាស ក្នុងវិស័យទេសចរណ៍ បានផ្តោតសំខាន់លើការពិភាក្សាអំពីការតភ្ជាប់ដើម្បីស្តារទេស ចរណ៍ឡើងវិញ ការផ្លាស់ប្តូរឌីជីថល ការធ្វើមូលដ្ឋានីយកម្មនូវខ្សែសង្វាក់ផ្គត់ផ្គង់ ការ អភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពនិងគ្រប់ជ្រុងជ្រោយ។ លោក Nguyen Trung Khanh ប្រធានអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានបញ្ជាក់ថា វិស័យទេសចរណ៍ នៃមហាអនុតំបន់មេគង្គបានបង្ហាញឲ្យឃើញឋានៈ និងតួនាទីរបស់ខ្លួនតាមរយៈ កំណើននៃចំនួនភ្ញៀវទេសចរណ៍ គុណភាពផលិតផល និងទេសចរណ៍។ ក្នុងឆមាស ទី១នៃឆ្នាំ២០២២ នៅពេលដែលប្រទេសនានានៅក្នុងមហាអនុតំបន់មេគង្គបើកចំហ ទ្វារឡើងវិញ បានទទួលភ្ញៀវអន្តរជាតិជាង ៣,២ លាននាក់។ ទេសចរណ៍បៃតង និង ការផ្លាស់ប្តូរឌីជីថល គឺជាកូនសោរសម្រាប់ទេសចរណ៍មហាអនុតំបន់មេគង្គ បន្តស្ដារ សន្ទុះកំណើនឡើងវិញ។ លោក Nguyen Trung Khanh បានឲ្យដឹងថា៖

គោលដៅនៃប្រទេសមេគង្គនានា ត្រូវមានភាពមុតស្រួច ដើម្បីឆ្លើយតបទៅនឹង តម្រូវការក្នុងស្ថានភាពថ្មី ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍។ ជំងឺរាតត្បាតកូវីដ-១៩ បានសង្កត់ធ្ងន់លើអត្ថប្រយោជន៍ និងសារៈសំខាន់នៃការ ផ្លាស់ប្តូរឌីជីថលសម្រាប់វិស័យទេសចរណ៍។ ចាំបាច់ត្រូវបង្កើនការស្រាវជ្រាវ លើក កំពស់ប្រសិទ្ធភាពនៃការអនុវត្តបច្ចេកវិទ្យាទំនើបៗ ដើម្បីបម្រើភ្ញៀវទេសចរ សហ គ្រាស និងមូលដ្ឋាន ជួយការងារគ្រប់គ្រងទេសចរណ៍ប្រកបដោយសុវត្ថិភាព និងការ ផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងគោលនយោបាយការបរទេសរបស់បារាំង

វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងគោលនយោបាយការបរទេសរបស់បារាំង

នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះប្រធានព្រឹទ្ធសភាបារាំង លោក Gérard Larcher ដែលបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue។

Top