• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

OPEC+ បង្កើនផលិតកម្មប្រេងរ៉ែ

អង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងដៃគូ (OPEC+) បានឈានដល់កិច្ចព្រមព្រៀងបឋមមួយ ដើម្បីបង្កើនផលិតកម្មប្រេងរ៉ែបន្តិចបន្តួចនៅក្នុងកិច្ចប្រជុំនៅថ្ងៃទី ១ ខែមីនា។ កាយវិការនេះ សំដៅឆ្លើយតប់នឹងស្ថានភាពរំខានយ៉ាងធ្ងន់ធ្ងរដល់ការដឹកជញ្ជូននៅមជ្ឈិមបូព៌ា បន្ទាប់ពីការវិវឌ្ឍយោធាថ្មីបំផុតរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់។

OPEC+ បានយល់ព្រមជាគោលការណ៍ក្នុងការបង្កើនផលិតកម្មបន្ថែមចំនួន ២០៦.០០០ បារ៉ែលក្នុងមួយថ្ងៃ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីសមាជិកបានពិចារណាលើសេណារីយ៉ូផ្សេងៗ ជាមួយនឹងជម្រើសដែលបានស្នើឡើងចាប់ពី ១៣៧.០០០ បារ៉ែលក្នុងមួយថ្ងៃ ឡើងដល់ ៥៤៨.០០០ បារ៉ែលក្នុងមួយថ្ងៃ។ ការកើនឡើងផលិតកម្មនេះត្រូវបានរំពឹងថានឹងកាត់បន្ថយកង្វះខាត់នៃប្រភពផ្គត់ផ្គង់ទូទាំងពិភពលោក ជាពិសេសបន្ទាប់ពីច្រកសមុទ្រ Hormuz ជាខ្សែផ្លូវដឹកជញ្ជូនដ៏សំខាន់នៃប្រេងជាង ២០% របស់ពិភពលោក ត្រូវបានបិទនៅថ្ងៃទី ២៨ ខែកុម្ភៈ បន្ទាប់ពីការព្រមានរបស់អ៊ីរ៉ង់។

ទោះបីជា OPEC+ មានប្រពៃណីបង្កើនផលិតកម្មដើម្បីបំពេញកង្វះខាត់ក៏ដោយ ប៉ុន្តែមជ្ឈដ្ឋានអ្នកវិភាគបានព្រមានថា សមត្ថភាពផលិតកម្មទុកបម្រុង របស់ក្រុមនេះនាបច្ចុប្បន្ន នៅមានកម្រិត។ សមត្ថភាពបង្កើនភាគច្រើននៅក្នុង ប្រទេសអារ៉ាប៊ីសាអូឌីតនិង UAE។ យ៉ាងណាក៏ដោយ ប្រទេសទាំងពីរនេះក៏ប្រឈមមុខនឹងបញ្ហាប្រឈមក្នុងការនាំចេញប្រេងឆៅ រហូតដល់ពេលដែលសកម្មភាពដឹកជញ្ជូននៅតំបន់ឈូងសមុទ្រវិលត្រឡប់មកប្រក្រតីភាពវិញ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top