• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

OANA 44៖ អនុវត្តបញ្ញាសិប្បនិម្មិតរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម ទទួលបាន “រង្វាន់ឆ្នើមបំផុត ផ្នែកគុណភាពរបស់ OANA”

 នៅ​សម័យ​បិទ​សន្និសីទ​គណៈ​កម្មការ​ប្រតិបត្តិ​ រៀប​ចំ​ទីភ្នាក់ងារសារព័ត៌មាន​តំបន់​អាស៊ី - ប៉ាស៊ី​ហ្វិក​ OANA លើក​ទី​៤៤ រសៀល​ថ្ងៃទី​១៩ ខែ​មេសា នៅ​ក្រុង​ហាណូយ​ លោក​អគ្គលេខាធិការ​រៀប​ចំ​នៃ​ទីភ្នាក់ងារសារព័ត៌មាន​អាស៊ី​ - ​ប៉ា​ស៊ីហ្វិក​ OANA ​បាន​ប្រកាស​ម្ចាស់​រង្វាន់​ “រង្វាន់​ឆ្នើមបំផុត​ផ្នែក​គុណភាព​ទីភ្នាក់ងារសារព័ត៌មាន​” របស់​​ OANA បានទៅលើ​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ និង ទីភ្នាក់ងារសារព័ត៌មាន​ចិន។​

ទទួល​ស្គាល់​២៨ពន្ទុ​ជម្រើស​ពី​ទីភ្នាក់ងារសារព័ត៌មាន​ផ្សេង​ ក្នុង​គណៈ​កម្មការ​ប្រតិបត្តិ​ ទីភ្នាក់ងារសារព័ត៌មាន​វៀត​ណាម​​ជាមួយ​នឹង​កម្មវិធី​អនុវត្ត Chatbot ​ នៃ​កាសែត​អេឡិច​ត្រូនិក​ VietnamPlus និង ទីភ្នាក់​ងារ​សារ​ព័ត៌មាន​​​ចិន ​នឹង​គម្រោង​ការ​​មូលដ្ឋាន​កាសែត​ផ្អែក​លើ AI Media Brain ​ក៏ទទួល​បាន​រង្វាន់​លេខ​មួយ។

លោក​ប្រធាន​ OANA Aslan Aslanov ឱ្យ​ដឹង​ថា រង្វាន់​នេះ​ជួយ​គាំទ្រ​ទីភ្នាក់ងារសារព័ត៌មាននានា​ យក​ចិត្ត​ទុក​ដាក់​​ និង វិនិយោគ​ថែម​ទៀត​ លើការ​ផ្លាស់ប្តូរ​ថ្មី​ ច្នៃ​ប្រឌិតសកម្មភាព​វិជ្ជាជីវៈ​

 

លោក​អគ្គនាយករង​ទីភ្នាក់ងារសារព័ត៌មានវៀតណាម ឡេ​ ក្វឹក​មិញ (Le Quoc Minh) ថ្លែង​បទ​បង្ហាញ​៖ “ដណ្តើម​ទំនុក​ចិត្ត​សម្រាប់​ចរន្ត​ព័ត៌មាន និង​ កាសែត​​ផ្លូវការ​” រូបថត៖ យ័ន​តឹន​  - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ទិដ្ឋភាព​សម័យ​ពិភាក្សា​។ រូបថត៖ ថាញ​ដាត​ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 ក្នុង​សម័យ​ប្រជុំ​ គណៈប្រតិភូ​តំណាង​ផ្តោត​ពិភាក្សា​បញ្ហា​ប្រឈម​ដាក់​ចេញ​ចំពោះ​​​ទីភ្នាក់ងារសារព័ត៌មាន​និយាយ​ដោយ​ឡែក​​ និង កាសែត​និយាយ​រួម​ ក្នុង​សករាជ​អេឡិច​ត្រូនិក​។

ក្នុង​ចំណែក​បទ​បង្ហាញ​របស់​ខ្លួន លោក​អគ្គនាយករង​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ ឡេ ក្វឹក​មិញ (Le Quoc Minh) បាន​ដាក់​ចេញ​ទិន្នន័យ​​​ និង តឹក​តាង​លម្អិត​ អំពី​ព័ត៌មាន​ក្លែង​ក្លាយ​ (fake news) នៅ​វៀតណាម​ ក៏ដូចជា​សកលលោក​។ រឿង​រ៉ាវ​ព័ត៌មាន​ក្លែង​ក្លាយ​មិនត្រឹម​តែ​មានវត្តមាន​លើ​បណ្តាញ​សង្គម​ តែ​កាសែត​ផ្លូវការ​ក៏ក្លាយជា​ជនរង​គ្រោះ​ នៃ​បញ្ហានេះ​។ កាសែត​ត្រូ​វរក្សា​គោលការណ៍​ “ត្រួត​ពិនិត្យ​ ​តុល្យភាព​ គ្រប់​ជ្រុង​ជ្រោយ​ និង សុទិដ្ឋនិយម​”។ តំណាង​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​ឱ្យ​ដឹង​ថា ស្ថាបន​កាសែត​នៅ​វៀតណាម​ មានបំណង​ចង់​អនុវត្ត​​ឧបករណ៍​ និង សកម្មភាព​ ក្នុង​បទដ្ឋាន​បេសកកម្ម​ ដើម្បី​លើកកម្ពស់​គុណភាព​ព័ត៌មាន​ក៏ដូចជា​ជួយ​សាធារណជន​អាច​ស្គាល់​ព័ត៌មាន​មិនពិត។​

បញ្ហាទូ​ទៅ​នៃ​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម ទទួលបាន​ការ​ចែក​រំលែក​ និង សមស្រប់របស់​​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ដែល​អញ្ជើញ​ចូល​រួម​សន្និសីទ​នេះ​។

OANA បាន​បង្កើត​នៅ​ឆ្នាំ​១៩៦១ តាម​គោលគំនិត​របស់​អង្គការ​វប្បធម៌​ សិក្សាអប់​រំ​ និង វិទ្យាសាស្រ្ត​​អង្គការ​សហប្រជាជាតិ​ ដោយ​គោលបំណង​បង្កើន​ការ​ផ្លាស់​ប្តូរ​ និង​ចែក​រំលែក​ព័ត៌មាន​រវាង​ប្រទេសនានា​ក្នុងតំបន់​។ ក្រោយ​៥៨ឆ្នាំ​ OANA សព្វថ្ងៃ​ប្រជុំ​បាន​ទីភ្នាក់ងារសារ​ព័ត៌មាន​ជា​សមាជិក​៤៤ ចំណុះ​ប្រទេស​ទាំង​៣៥ ក្នុង​តំបន់​ ក្លាយ​ជា​អង្គការ​ព័ត៌មាន​ធំបំផុត​ គិត​សរុបផ្ទៃដី​ភូមិសាស្រ្ត​ទូទៅ​នៃ​ប្រទេសនានា​ និង បរិមាណ​ព័ត៌មាន​បាន​​ផលិតចេញ​។ ការ​​ចូល​រួម​ទីភ្នាក់ងារសារ​ព័ត៌មាន​ធំៗ​ បង្កើត​សំឡេង​ខ្លាំងពូកែ​របស់​ OANA ក្នុងជិត​៦​ទសវត្ស​​កន្លង​។​

ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ចូល​រួម​ OANA នៅ​ឆ្នាំ​១៩៦៩ ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក​សកម្ម​។ ទីភ្នាក់ងារសារព័ត៌មានវៀតណាម បាន​ជ្រើសជា​សមាជិក​គណៈ​កម្មការ​ប្រតិបត្តិ​ OANA ក្នុង​ពីរអាណាត្តិ​៣ឆ្នាំ​បន្ត​បន្ទាប់​ ចាប់​ឆ្នាំ​២០១៣ មកដល់​សព្វថ្ងៃ​។​

នេះ​ជា​លើកទី​៤ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ ម្ចាស់​រៀប​ចំ​សន្និសីទ​គណៈ​ប្រតិបត្តិ​ OANA បន្ទាប់ពី​សន្និសីទ​នៅ​ឆ្នាំ​១៩៨៩ ១៩៩៩ និង ២០០៥។ ការ​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ ជា​ទីភ្នាក់ងារ​ម្ចាស់​​នៃ​សន្និសីទ​គណៈ​ប្រតិបត្តិ​ OANA លើកទី​៤៤ អះអាង​តួនាទី​របស់​ទីភ្នាក់ងារសារព័ត៌មានជាតិ​ របស់​វៀតណាម​នៅ​វេទិកា​កាសែត​ពហុភាគីនេះ៕​

 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម / កាសែតរូបភាព​វៀតណាម​

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top