ព័ត៌មាន
Nguyen Xuan Phuc អញ្ជើញជួប សំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនិងបញ្ញាវ័ន្តវ័យក្មេងនៅកូរ៉េខាងត្បូង
ជម្រាបពីសមិទ្ធិដែលវៀតណាមសម្រេចបាននាពេលកន្លងទៅ លោកនាយករដ្ឋមន្រ្តីមានគោលបំណងថា សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង គោរពច្បាប់នៃប្រទេសសាមី រក្សាការពារប្រពៃណីវប្បធម៌ វៀតណាម ហើយក្លាយទៅជាស្ពានតភ្ជាប់នាំផលិតផលវៀតណាមជ្រៀតចូលទីផ្សារកូរ៉េខាងត្បូង។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ថតរូបជាមួយបណ្ដាកម្មាភិបាល បុគ្គលិកនៃស្ថានទូតនិងតំណាងសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង (រូបថត៖ VOV)
នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា នៅទីក្រុងសេអ៊ូល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញមកដល់ស្ថានទូតវៀតណាមប្រចាំកូរ៉េខាងត្បូងជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូត រួមជាមួយតំណាងសហគមន៍អាណិកជន ពលករនិងនិស្សិតវៀតណាមដែលកំពុងរស់ នៅធ្វើការនិងសិក្សារៀនសូត្រនៅកូរ៉េខាងត្បូងផងដែរ។
ជម្រាបពីសមិទ្ធិដែលវៀតណាមសម្រេចបាននាពេលកន្លងទៅ លោកនាយករដ្ឋមន្រ្តីមានគោលបំណងថា សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង គោរពច្បាប់នៃប្រទេសសាមី រក្សាការពារប្រពៃណីវប្បធម៌វៀតណាម ហើយក្លាយទៅជាស្ពាន តភ្ជាប់នាំផលិតផលវៀតណាមជ្រៀតចូលទីផ្សារកូរ៉េខាងត្បូង។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើរអោយកម្មាភិបាល បុគ្គលិកទាំងអស់នៃស្ថានទូតបន្តសម្រេចអោយបានល្អនូវភារកិច្ចដែលត្រូវបានប្រគល់ជូនក្នុងនោះមានការគាំពារពលរដ្ឋ។
នាថ្ងៃដដែល នៅក្នុងជំនួបសន្ទនាជាមួយបណ្ដាបញ្ញាវ័ន្តវ័យក្មេងវៀតណាម នៅកូរ៉េខាងត្បូង នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានផ្ទៀងស្ដាប់មតិយោបល់ បំណងប្រាថ្នារបស់បញ្ញាវ័ន្តវ័យក្មេងមួយចំនួនដែលចង់រួមវិភាគទាន បញ្ញានិងកម្លាំងសម្រាប់ស្រុកកំណើត។ លោកនាយករដ្ឋមន្រ្តីបានអះអាងថា រដ្ឋាភិបាលនឹងមានគោលនយោបាយជាច្រើនថែមទៀតដើម្បីទាក់ទាញបញ្ញាវ័ន្ត ជួយសម្រួលដល់បញ្ញាវ័ន្តក្នុងការរួមវិភាគទានសម្រាប់ស្រុកកំណើត។ នាពេលខាងមុខនេះ មជ្ឈមណ្ឌលផ្លាស់ប្ដូរថ្មីច្នៃប្រឌិតថ្មីវៀតណាមនឹងត្រូវបានបើកសម្ពោធ ហើយនេះនឹងជាទីភ្នាក់ងារទទួលយកមតិយោបល់របស់បណ្ដាបញ្ញាវ័ន្ត៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម