• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Nguyen Xuan Phuc អញ្ជើញជួប សំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនិងបញ្ញាវ័ន្តវ័យក្មេងនៅកូរ៉េខាងត្បូង

ជម្រាបពីសមិទ្ធិដែលវៀតណាមសម្រេចបាននាពេលកន្លងទៅ លោកនាយករដ្ឋមន្រ្តីមានគោលបំណងថា សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង គោរពច្បាប់នៃប្រទេសសាមី រក្សាការពារប្រពៃណីវប្បធម៌ វៀតណាម ហើយក្លាយទៅជាស្ពានតភ្ជាប់នាំផលិតផលវៀតណាមជ្រៀតចូលទីផ្សារកូរ៉េខាងត្បូង។


នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ថតរូបជាមួយបណ្ដាកម្មាភិបាល បុគ្គលិកនៃស្ថានទូតនិងតំណាងសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង (រូបថត៖ VOV)

នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា នៅទីក្រុងសេអ៊ូល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញមកដល់ស្ថានទូតវៀតណាមប្រចាំកូរ៉េខាងត្បូងជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូត រួមជាមួយតំណាងសហគមន៍អាណិកជន ពលករនិងនិស្សិតវៀតណាមដែលកំពុងរស់ នៅធ្វើការនិងសិក្សារៀនសូត្រនៅកូរ៉េខាងត្បូងផងដែរ។

ជម្រាបពីសមិទ្ធិដែលវៀតណាមសម្រេចបាននាពេលកន្លងទៅ លោកនាយករដ្ឋមន្រ្តីមានគោលបំណងថា សហគមន៍​ជនវៀតណាមនៅកូរ៉េខាងត្បូង គោរពច្បាប់នៃប្រទេសសាមី រក្សាការពារប្រពៃណីវប្បធម៌វៀតណាម ហើយក្លាយទៅជាស្ពាន តភ្ជាប់នាំផលិតផលវៀតណាមជ្រៀតចូលទីផ្សារកូរ៉េខាងត្បូង។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើរអោយកម្មាភិបាល បុគ្គលិកទាំងអស់នៃស្ថានទូតបន្តសម្រេចអោយបានល្អនូវភារកិច្ចដែលត្រូវបានប្រគល់​ជូនក្នុងនោះមានការគាំពារពលរដ្ឋ។

នាថ្ងៃដដែល នៅក្នុងជំនួបសន្ទនាជាមួយបណ្ដាបញ្ញាវ័ន្តវ័យក្មេងវៀតណាម នៅកូរ៉េខាងត្បូង នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានផ្ទៀងស្ដាប់មតិយោបល់ បំណងប្រាថ្នារបស់បញ្ញាវ័ន្តវ័យក្មេងមួយចំនួនដែលចង់រួមវិភាគទាន បញ្ញានិងកម្លាំងសម្រាប់ស្រុកកំណើត។ លោកនាយករដ្ឋមន្រ្តីបានអះអាងថា រដ្ឋាភិបាលនឹងមាន​គោល​នយោបាយជាច្រើនថែមទៀតដើម្បីទាក់ទាញបញ្ញាវ័ន្ត ជួយសម្រួលដល់បញ្ញាវ័ន្តក្នុងការរួមវិភាគទានសម្រាប់​ស្រុកកំណើត។ នាពេលខាងមុខនេះ មជ្ឈមណ្ឌលផ្លាស់ប្ដូរថ្មីច្នៃប្រឌិតថ្មីវៀតណាមនឹងត្រូវបាន​បើក​សម្ពោធ​ ហើយនេះនឹងជាទីភ្នាក់ងារទទួលយកមតិយោបល់របស់បណ្ដាបញ្ញាវ័ន្ត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top