• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

KOICA ជួយឧបត្ថម្ភក្រសួងសំណង់វៀតណាមកសាងគោលនយោបាយមេស្តីពីលំនោដ្ឋានសង្គម

នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ក្រសួងសំណង់និងស្ថាប័នសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង ​(KOICA) បានចុះហត្ថលេខាលើកំណត់ហេតុពិភាក្សាស្តីពីគម្រោងការជួយឧបត្ថម្ភបច្ចេកទេសកសាងគោលនយោបាយមេលំនៅដ្ឋានសង្គម នៅវៀតណាម ដំណាក់កាល ២០២១- ២០៣០។

KOICA នឹងជួយឧបត្ថម្ភក្រសួងសំណង់កសាងគម្រោងការមេស្តីេពីលំនៅដ្ឋានសង្គម (រូបថតៈ Thiên Trường)

អញ្ជើញថ្លែងមតិក្នុងពិធី អនុរដ្ឋមន្ត្រីក្រសួងសំណង់ លោកស្រី Phan Thi My Linh បានឲ្យដឹងថា គម្រោងការនេះមាន​អត្ថន័យសំខាន់សម្រាប់កិច្ចការគ្រប់គ្រងរដ្ឋលើ វិស័យលំនៅដ្ឋានរបស់ក្រសួងសំណង់ ជាពិសេស ក្នុងបរិបទដែលឆ្នាំ២០១៨ នេះ ក្រសួងសំណង់និងធ្វើការពិនិត្យឡើងវិញនិងធ្វើវិសោធនកម្មច្បាប់លំនៅដ្ឋាន និងកសាង យុទ្ធសាស្ត្រអភិវឌ្ឍន៍លំនៅដ្ឋានសង្គមជាតិ ដំណាក់កាល ២០១៨-២០២០។ ក្រសួងសង្ឃឹមថា ក្នុងក្របខ័ណ្ឌនៃគម្រោងការនេះ KOICA នឹងចែករំលែកនូវបទពិសោធន៍ និងជួយឧបត្ថម្ភក្រសួងធ្វើវិសោធនកម្មច្បាប់លំនៅដ្ឋាន​និងកសាងគោលនយោបាយ ស្តីពីលំនៅដ្ឋានផងដែរ។

នាយកជាតិ KOICA លោក Kim Jin Oh បានឲ្យដឹងថា ពិធីចុះហត្ថលេខានេះ ជាកិច្ចចាប់ផ្តើមល្អរវាង KOICA ជាមួយក្រសួងសំណង់វៀតណាមក្នុងឆ្នាំ២០១៨ ព្រមទាំង សង្ឃឹមថា ភាគីទាំងពីរនឹងអនុវត្តន៍កិច្ចសហប្រតិបត្តិការ​យ៉ាងល្អប្រសើរថែមទៀត នាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែស លោក Mohammed Shahabuddin

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែស លោក Mohammed Shahabuddin

នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ តាមម៉ោងក្នុងស្រុក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅបង់ក្លាដែស ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែស លោក Mohammed Shahabuddin។

Top