• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Kien Giang៖ ចាក់វ៉ាក់សាំងនៅ Phu Quoc ដើម្បីដំណើរការវិស័យទេសចរណ៍នាចុងឆ្នាំ

ទាក់ទិននឹងការអនុវត្តសាកល្បងលិខិតឆ្លងដែនវ៉ាក់សាំង សម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិទៅកាន់ Phu Quoc លោកអនុរដ្ឋមន្រ្តីបានស្នើឱ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធ ធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមូលដ្ឋាន ដើម្បីរៀបចំផែនការជាក់ស្តែងនិងរៀបចំផែនការដាក់ជូននាយករដ្ឋមន្ត្រីនៅថ្ងៃទី ១៥ ខែកក្កដា។

ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ TTXVN)


នារសៀលថ្ងៃទី ២៦ មិថុនា គណៈប្រតិភូក្រសួងសុខាភិ បាល ដឹកនាំដោយអនុរដ្ឋ មន្រ្តីក្រសួងសុខាភិបាល Do Xuan Tuyen បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kien Giang ស្តីពីការបង្ការ និងទប់ស្កាត់ជំងឺ កូវីដ-១៩ នៅទូទាំងខេត្ត និងអភិវឌ្ឍន៍សាក ល្បង លិខិតឆ្លងដែនវ៉ាក់សាំង សម្រាប់ភ្ញៀវទេសចរនៅទីក្រុង Phu Quoc។

លោកអនុរដ្ឋមន្រ្តីបានស្នើថា សម្រាប់ខ្សែបន្ទាត់ព្រំដែនប្រគល់ឲ្យកងទ័ពការពារព្រំដែនយោធានិងប៉ូលីសធ្វើកម្លាំងស្នូល ដើម្បីត្រួតពិនិត្យយ៉ាងតឹងរឹងនូវខ្សែបន្ទាត់ព្រំដែន ដើម្បីរកឱ្យឃើញនូវករណីនៃការឆ្លងដែនដោយខុសច្បាប់។ ទន្ទឹមជាមួយគ្នានោះ ផ្សព្វផ្សាយឲ្យប្រជាជនទាំងអស់នៅតំបន់ព្រំដែនដើម្បីរកជនចម្លែកចូលមកក្នុងមូលដ្ឋាន។

ទាក់ទិននឹងការអនុវត្តសាកល្បងលិខិតឆ្លងដែនវ៉ាក់សាំងសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិទៅកាន់ Phu Quoc លោកអនុរដ្ឋមន្រ្តីបានស្នើឱ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធ ធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមូលដ្ឋាន ដើម្បីរៀបចំផែនការជាក់ស្តែងនិងរៀបចំផែនការដាក់ជូននាយករដ្ឋមន្ត្រីនៅថ្ងៃទី ១៥ ខែកក្កដា តាមស្មារតីដែលនៅពេលដាក់ឲ្យដំណើរការ ត្រូវតែធានាបាននូវសុវត្ថិភាពក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតនិងការអភិវឌ្ឍសេដ្ឋកិច្ចទេសចរណ៍ផង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top