• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Khanh Hoa៖ ស្វែងរកទីផ្សារទេសចរណ៍អន្តរជាតិថ្មី ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ

នាថ្ងៃទី ១៥ មិថុនា មន្ទីរទេសចរណ៍ខេត្ត Khanh Hoa រួមជាមួយអាកាសយានដ្ឋានអន្តរជាតិ Cam Ranh និងក្រុមហ៊ុនចំកាត់ Amega បានរៀបចំទទួលស្វាគមន៍ជើងហោះហើរដំបូងពី Uzbekistan (អ៊ូសបេគីស្ថាន)។
  ទទួលស្វាគមន៍ភ្ញៀវទេសចរ Uzbekistan មកកាន់ Khanh Hoa (រូបថត៖ VOV)  

អ្នកដំណើរ ១៤០ នាក់មកពីអាស៊ីកណ្តាលអាចសម្រាកលំហែកាយនៅតាមគោលដៅទេសចរណ៍ទាំង ១០ ដ៏ពេញនិយមនៅទីនេះ។បន្ទាប់ពីកូរ៉េខាងត្បូង និងសិង្ហបុរី អ៊ូសបេគីស្ថានគឺជាទីផ្សារអន្តរជាតិទីបីដែលមានជើងហោះហើរត្រង់ មកកាន់អាកាស យានដ្ឋានអន្តរជាតិ Cam Ranh។ នៅពេលខាងមុខ ក្រុមហ៊ុនទេសចរណ៍នឹងរៀបចំជើងហោះហើរប្រហែល ១០ ជើងពី Uzbekistan ទៅកាន់ Cam Ranh ជាមួយនឹងជើងហោះហើរចំនួន ៣ ជើងក្នុងមួយខែ។

លោក Pham Minh Nhut អនុប្រធានសមាគមទេសចរណ៍ Nha Trang - Khanh Hoa បានឲ្យដឹងថា ក្នុងបរិបទដែលទីផ្សារទេសចរណ៍អន្តរជាតិបែបប្រពៃណីដ៏ធំនោះត្រូវអាក់ខាន ខេត្ត Khanh Hoa កំពុងប្រញាប់ប្រញាល់ស្វែងរកទីផ្សារជំនួសថ្មី។ នេះនឹងជួយរៀបចំរចនាសម្ព័ន្ធភ្ញៀវទេសចរឡើងវិញ ដែលអាជីវកម្មនឹងស្តារឡើងវិញបន្តិចម្តងៗ។ នាពេលខាងមុខ ខេត្ត Khanh Hoa នឹងធ្វើស្វែងរកទីផ្សារឥណ្ឌា ដែលជាទីផ្សារមានប្រជាជនច្រើន និងមានតម្រូវការទេសចរណ៍៖

“ទីផ្សារឥណ្ឌាមានសក្ដានុពលខ្លាំងណាស់ ក្នុងខែសីហា ខេត្ត Khanh Hoa មានកម្មវិធីផ្សព្វផ្សាយនៅ Nha Trang ខែមិថុនាក៏មានកម្មវិធី Yoga... ដើម្បីប៉ះប៉ូវទីផ្សារផ្សេងៗ។ ទេសចរណ៍ Khanh Hoa ត្រូវស្តារឡើងវិញ ទីផ្សារអន្តរជាតិ ទើបចំនួនបន្ទប់ថ្មីអាចបំពេញបានដូចមុនដែរ។ ដោយសារទីផ្សារថ្មី ចំនួនភ្ញៀវឥណ្ឌាក៏មានតិចណាស់ដែរ។ ឥឡូវយើងធ្វើការផ្សព្វផ្សាយ យើងមានការស្រាវជ្រាវពីវប្បធម៌របស់គេក៏មានសង្ឃឹមច្រើនដែរ។ ទីផ្សារឥណ្ឌាខ្ញុំគិតថានឹងអភិវឌ្ឍកាន់តែប្រសើរ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រព័ន្ធផ្សព្វផ្សាយថៃផ្សាយរំលេចពីអត្ថន័យនៃព្រះរាជ​ដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រ Maha Vajiralongkorn មកកាន់វៀតណាម

ប្រព័ន្ធផ្សព្វផ្សាយថៃផ្សាយរំលេចពីអត្ថន័យនៃព្រះរាជ​ដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រ Maha Vajiralongkorn មកកាន់វៀតណាម

ព្រះរាជ​ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn និង​ព្រះអគ្គមហេសី មកកាន់វៀតណាម ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ក្នុងឱកាសរំលឹកខួប ៥០ឆ្នាំ ទិវាបង្កើត​ទំនាក់ទំនងការទូតរវាងថៃ និងវៀតណាម ត្រូវបានប្រព័ន្ធផ្សព្វផ្សាយថៃ​ផ្សាយ​រំលេច​ ដោយ​ផ្តោតលើសកម្មភាពរបស់ព្រះមហាក្សត្រ និងព្រះអគ្គមហេសី នៅទីក្រុងហាណូយ ហើ​យបានសង្កត់ធ្ងន់លើ​អត្ថន័យនៃព្រះរាជ​ដំណើរទស្សនកិច្ចក្នុងការពង្រឹងចំណង​មិត្តភាព និងលើក​កម្ពស់ ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top