• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

JBIC ឲ្យតម្លៃលើទីផ្សារវៀតណាម

នៅរសៀលថ្ងៃទី ១ ខែតុលា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអញ្ជើញជួបជាមួយលោក Maeda Tadashi ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC)។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ទទួលជួបលោក Maeda Tadashi ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) (រូបថត៖ VNA)

ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែកវិជ្ជមានរបស់ JBIC ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានស្នើឱ្យ JBIC បន្តដើរតួនាទីជាស្ពាន កៀរគរនិងតភ្ជាប់ធនធានហិរញ្ញវត្ថុរបស់ជប៉ុនជាមួយនឹងតម្រូវការអភិវឌ្ឍន៍ របស់វៀត ណាម; ចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រង និងអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុសេដ្ឋកិច្ច ទាក់ទាញស្ថាប័នហិរញ្ញវត្ថុនិងធនាគារជប៉ុនឱ្យចូលរួមក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដែលទើបបង្កើតថ្មីនៅទីក្រុងហូជីមិញនិងទីក្រុងដាណាំង។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការថាមពល អគ្គលេខាបក្ស​ ប្រធានរដ្ឋ លោកតូ ឡឹម បានស្នើឱ្យ JBIC បន្តសម្របសម្រួលនិងលើកកម្ពស់ការអនុវត្តគម្រោងជាក់ស្តែងក្នុងក្របខ័ណ្ឌសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី (AZEC)។

ជាមួយគ្នានេះដែរ លោក Maeda Tadashi ប្រធានធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) បានថ្លែងថា JBIC ឲ្យតម្លៃដល់ទីផ្សារវៀតណាម ហើយចង់បន្តសហការជាមួយភ្នាក់ងារ និងអាជីវកម្មវៀតណាម ដើម្បីលើកកម្ពស់គម្រោងសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ រួមទាំងបញ្ញាសិប្បនិម្មិត (AI) ឧបករណ៍អេឡិចត្រូនិក ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតងនិងថាមពល។ លោក Maeda Tadashi បានបន្ថែមថា ជប៉ុនត្រៀមខ្លួនរួចជាស្រេចដើម្បីចែក រំលែកបទពិសោធន៍ និងគាំទ្រវៀតណាមក្នុងការកសាងប្រព័ន្ធបម្រុងប្រេងឆៅ៕

តាម​ vovworld.vn/km-KH

វៀតណាម - អង្គការយូណេស្កូជាគំរូសហប្រតិបត្តិការដ៏ជោគជ័យ ស្វាហាប់ និងមានប្រសិទ្ធភាព

វៀតណាម - អង្គការយូណេស្កូជាគំរូសហប្រតិបត្តិការដ៏ជោគជ័យ ស្វាហាប់ និងមានប្រសិទ្ធភាព

ឆ្នាំ ២០២៦ គូសសញ្ញាសម្គាល់ខួបលើកទី ៥០ នៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) (ខែកក្កដា ឆ្នាំ១៩៧៦ - ខែកក្កដា ឆ្នាំ២០២៦)។ ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក ង៉ូ ឡេ វ៉ាន់ បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអំពីទំនាក់ទំនងរយៈពេល ៥០ ឆ្នាំរវាងវៀតណាម និងយូណេស្កូ។

Top