• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

JBIC មានបំណងចង់សហការនិងប្រកៀកស្មាជាមួយវៀតណាមលើវិស័យជាច្រើន

នាយករដ្ឋមន្ត្រី វៀតណាមលោក Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងសកម្មរបស់ JBIC ក្នុងការផ្តល់ខ្ទង់កម្ចីជាច្រើន ជាពិសេសការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងគម្រោងខ្នាតធំ។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន Maeda Tadashi (រូបថត៖ Duong Giang/TTXVN)  

នាព្រឹកថ្ងៃទី ២២ ខែកក្កដា ក្នុងជំនួបជាមួយលោក Maeda Tadashi ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) នាយករដ្ឋមន្ត្រី វៀតណាមលោក Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងសកម្មរបស់ JBIC ក្នុងការផ្តល់ខ្ទង់កម្ចីយ៉ាងច្រើន ជាពិសេសការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងគម្រោងខ្នាតធំ។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា អាទិភាពមួយក្នុងចំណោមអាទិភាពកំពូលរបស់ប្រទេសទាំងពីរគឺការជម្រុញទំនាក់ទំនងសេដ្ឋកិច្ច ហើយវៀតណាមបាននិងកំពុងអនុវត្តន៍នូវដំណោះស្រាយជាច្រើន ដើម្បីគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព បន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច   គ្រប់គ្រងអតិផរណា ធានាតុល្យភាពធំៗ និងលើកកំពស់បរិយាកាសវិនិយោគធុរកិច្ច ... ដោយរំពឹងថា វិនិយោគិនជប៉ុននឹងបន្តវិនិយោគនៅវៀតណាម។ នាពេលខាងមុខ ក្នុងស្មារតី “មនោសញ្ចេតនា ស្មោះត្រង់ ជឿជាក់ និងមានប្រសិទ្ធភាព” លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យជប៉ុននិង JBIC បន្តជួយវៀតណាមកសាងសេដ្ឋកិច្ចដែលមានកំណើនរហ័ស និរន្តរភាព និងទ្រង់ទ្រាយធំ ជាមួយនឹងសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម   ទូលំទូលាយ ជាក់ស្តែងនិងប្រសិទ្ធភាព។ ជាពិសេស ផ្តោតលើការពិគ្រោះយោបល់គោលនយោបាយ ដើមទុន បច្ចេកវិទ្យា និងបទពិសោធន៍អភិបាលកិច្ចដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មថាមពលកកើតឡើងវិញ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍន៍បៃតង...។

រីឯខ្លួនវិញ ប្រធាន JBIC បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត និងសកម្មភាពរបស់វៀតណាមលើបញ្ហាបរិស្ថាន។ JBIC មានបំណងចង់សហការ និងប្រកៀកស្មាជាមួយវៀតណាមលើវិស័យជាច្រើន ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់

ក្នុងរយៈពេល ១១ ខែកន្លងមក អត្រានៃការបញ្ចេញទុនវិនិយោគសាធារណៈ ទូទាំងប្រទេសសម្រេចបាន ៦៥,១% នៃផែនការ កើន ៦,៧៧% បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។

Top