• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

IOC មិនទាន់សំរេចពន្យារពេលរៀបចំព្រឹត្តិការណ៍ Olympic Tokyo ឆ្នាំ ២០២០ ទេ

ប្រធានគណៈកម្មការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach កាលពីថ្ងៃទី ២១ ខែមីនាបានបដិសេធ មិនធ្វើការសំរេចចិត្តលើការពន្យារពេលរៀបចំព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ តាមការអំពាវនាវរបស់អត្តពលិកនិងមន្រ្តីនានានៅទូទាំងសកលលោក។

ថ្លែងមតិទៅកាន់អ្នកសារព័ត៌មាន លោក Thomas Bach បានឲ្យដឹងថាពិតជាមិនងាយស្រួលនោះឡើយ ដើម្បីចេញការសម្រេចចិត្តដ៏សំខាន់ដូច្នេះទេ ហើយលោក៏អះអាងទៀតថានឹងបញ្ហាដ៏សំខាន់របស់ IOC គឺផ្តោតលើការរៀបចំព្រឹត្តិការអូឡាំពិកប្រកបដោយសុវត្ថិភាព ដែលស្របតាមផែនការកំណត់តែម្តង។

យោងតាមផែនការ ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ គ្រោងនឹងរៀបចំឡើងចាប់ពីថ្ងៃទី ២៤ខែកក្កដា ដល់ថ្ងៃទី ៩ ខែសីហា បន្ទាប់មកទៀតនឹងមានព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ដែលរៀបចំឡើងចាប់ពីថ្ងៃទី ២៥ ខែសីហាដល់ថ្ងៃទី ៦ ខែកញ្ញាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

វៀតណាមអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា

វៀតណាមអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា

ក្នុងអំឡុងពេលចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែមេសា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបចំកិច្ចពិភាក្សាបើកចំហកម្រិតខ្ពស់មួយស្តីពី “ស្ថានភាពនៅមជ្ឈិមបូព៌ា និងបញ្ហាប៉ាឡេស្ទីន” ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសបារ៉ែន ដែលជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខសម្រាប់ខែមេសា ឆ្នាំ ២០២៦។

Top