• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Google លើកតម្កើងដល់លោកស្រី Suong Nguyet Anh - និពន្ធនាយកស្ត្រីដំបូងនៃសារព័ត៌មានវៀតណាម

ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ គេហទំព័រ Google បានផ្តល់កិត្តិយសដល់លោកស្រី Suong Nguyet Anh ដែលជានិពន្ធនាយកស្ត្រីដំបូងនៃសារព័ត៌មានវៀតណាម។
ថ្ងៃទី ១ ខែកុម្ភៈ Google  ផ្តល់កិត្តិយសដល់លោកស្រី Suong Nguyet Anh ដែលជានិពន្ធនាយកនៃកាសែតស្ត្រីដំបូងគេនៅវៀតណាម (រូបថត៖ Google Doodle)

លោកស្រី Suong Nguyet Anh ឈ្មោះពិត Nguyen Thi Khue កើតនៅឆ្នាំ ១៨៦៤ ជាកូនស្រីរបស់កវី Nguyen Dinh Chieu (១៨២២-១៨៨៨)។ លោកស្រីចេះអក្សរ Han ភាសាបារាំង និង Nom យ៉ាងស្ទាត់ជំនាញ។ នៅឆ្នាំ ១៩១៧ លោកស្រី Suong Nguyet Anh បានសាងសង់ និងបង្កើតកាសែតស្ត្រីដំបូងបង្អស់របស់វៀតណាម ឈ្មោះ ស្រ្តីទូទៅ។ កាសែតដោយគោលបំណង លើកកម្ពស់តួនាទីសិទ្ធិស្ត្រីនៅវៀតណាម អំពាវនាវឲ្យមានការរំដោះស្ត្រី បង្កើតឋានៈស្ត្រីក្នុងសង្គមទំនើប។ ក្រៅពីការផ្លាស់ប្តូរការយល់ឃើញរបស់សង្គមចំពោះតួនាទីរបស់ស្ត្រីតាមរយៈ កាសែត ស្តី្រទូទៅ ឯកសារក៏បង្ហាញផងដែរថា លោកស្រី Suong Nguyet Anh គាំទ្រចលនាអភិវឌ្ឍន៍ការអប់រំ។ អ្នកកាសែត និងជាកវី Suong Nguyet Anh បានទទួលមរណៈភាពនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩២២ ក្នុងជន្មាយុ ៥៨ឆ្នាំ។ ឈ្មោះរបស់លោកស្រីត្រូវបានដាក់ឈ្មោះតាមផ្លូវក្នុងទីក្រុងហូជីមិញ និងតំបន់ជាច្រើនទៀត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីស្នើយុវជនវៀតណាមលើកកម្ពស់ស្មារតី ឈានមុខទាំង៥

នាយករដ្ឋមន្ត្រីស្នើយុវជនវៀតណាមលើកកម្ពស់ស្មារតី “ឈានមុខទាំង៥”

នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមកម្មវិធីសន្ទនារបស់នាយករដ្ឋមន្ត្រីជាមួយយុវជនដោយប្រធានបទ៖ “កសាងធនធានមនុស្សវ័យក្មេងប្រកបដោយគុណភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងយុគសម័យ ៤.០”។

Top