• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Google លើកតម្កើងចម្រៀង tru វៀតណាម

នាថ្ងៃទី២៣ កុម្ភៈ Google បានយករូបភាពចម្រៀង tru វៀតណាម ធ្វើជានិមិត្តរូបជាបណ្ដោះអាសន្នលើគេហទំព័រ Google.com សំដៅលើក តម្កើងប្រភេទសិល្បៈប្រពៃណីនេះក្នុងឱកាសទិវាសែនខួបគ្រូដើម ចម្រៀង tru វៀតណាម(ថ្ងៃទី២៣កុម្ភៈ)។
រូបភាពលើគេហទំព័រ Google.com 

រូបភាពដែលត្រូវបាន Google ប្រើប្រាស់ ពណ៌នាក្រុមអ្នកចម្រៀង៣ នាក់រួមមាន៖ អ្នកចម្រៀងស្ដ្រីដែលច្រៀងបណ្ដើរ គោះបន្ទះឈើ (ដែលបានហៅថា phach) បណ្ដើរ អ្នកលេងចាប៉ីអមការច្រៀងនិងអ្នកស្ដាប់កំសាន្ត ដែលតែងតែជាអ្នកនិពន្ធបទចម្រៀងនឹងវាយស្គរតាមចង្វាក់ចម្រៀង។

ទន្ទឹមនឹងនោះ គេហទំព័រ “Google.com” ក៏បានចុះផ្សាយអត្ថាធិប្បាយ ថា៖ Google Doodle រំលឹកខួបអនុស្សាវរីយ៍ទិវាសែនខួបគ្រូដើមចម្រៀង tru ដើម្បីលើកតម្កើងប្រភេទតន្ត្រីប្រពៃណីដែលធ្លាប់មានប្រជាប្រិយភាពបំផុតនៅវៀតណាម។ សម្លេងដ៏វិសេសវិសាលនៃចម្រៀង tru មានប្រភពដើមពីសតវត្សទី ១១ ដោយមានលក្ខណៈមួយចំនួនស្រដៀងនឹងពិធីការ geisha របស់ជប៉ុន និងសិល្បៈអូប៉េរ៉ា។
គ្រាដំបូងនេះជាប្រភេទសិល្បៈ កំសាន្តចំពោះវណ្ណៈអភិជនក្នុងព្រះបរមរាជវាំង ប៉ុន្តែឆ្លងកាត់ពេលវេលា ចម្រៀង tru បានដើរទៅក្នុងជីវភាពរស់នៅរបស់មហាជនជាបន្តិចម្ដងៗ មុនពេលត្រូវសាបសូន្យទៅ។

តាមរយៈការលើកតម្កើងនេះ Google មានបំណងចង់លើកកំពស់មនសិការនិងការយកចិត្តទុកដាក់របស់មហាជនចំពោះប្រភេទសិល្បៈប្រជាប្រិយដែលកំពុងមានគ្រោះអាសន្នសាបសូន្យ ព្រមទាំងលើកទឹកចិត្ត ជំនាន់វ័យក្មេងស្វែងយល់អំពីវប្បធម៌សិល្បៈប្រពៃណីដ៏សម្បូរបែបរបស់វៀតណាមផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម 

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top