• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Gala សិល្បៈ “ពណ៌វប្បធម៌នៃគ្រប់ទិសទី”


 អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញថ្លែងនៅកម្មវិធី (រូបថត៖ TTXVN)
 

នេះជាព្រឹត្តិការណ៍ស្នូលនៅក្នុងមហោ ស្រពកុមារអន្តរជាតិ VTV 2019 ដែល​ត្រូវបាន​ស្ថានីយ៍​ទូរទស្សន៍​វៀត​ណាម​សហ​ការ​ជាមួយ​គណៈកម្មាធិការប្រជាជនខេត្ត Quang Nam រៀបចំឡើង។ 
 
នាយប់ថ្ងៃទី៣១​ ខែឧសភា ឆ្នាំ​២០១៩ នៅឧទ្យានលេងកំសាន្ត Vinpearl Land Hoi An ខាងត្បូង ភាគ​កណ្ដាល​វៀត​​ណាម បានប្រព្រឹត្តទៅកម្មវិធី Gala សិល្បៈដោយ ប្រធានបទ “ពណ៌វប្បធម៌នៅគ្រប់ទិសទី”។ នេះ​ជា​ព្រឹត្តិការណ៍​ស្នូលនៅក្នុងមហោ ស្រពកុមារអន្តរជាតិ VTV 2019 ដែលត្រូវបានស្ថានីយ៍ទូរទស្សន៍ វៀត​​ណាមសហ ការ​ជា​មួយគណៈកម្មាធិការប្រជាជនខេត្ត Quang Nam រៀបចំឡើង។ អញ្ជើញ ចូលរួម​ការ​បើក​កម្ម​វិធី​នេះមាន​វត្ត​មាន​អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh។ មហោស្រពកុមារអន្តរជាតិ VTV 2019 មានការ​ចូលរួមរបស់ ក្រុមកុមារមកពីប្រទេសចំនួន៨ រួមមានកូរ៉េខាងត្បូង ឥណ្ឌូនេស៊ី រុស្ស៊ី ថៃ ហ្វីលីពីន ស្រីលង្ការ ​ចិននិងវៀតណាម។ អញ្ជើញថ្លែងនៅពិធីនេះ អនុប្រធានរដ្ឋ វៀតណាមលោកស្រី Dang Thi Ngoc Thinh បានចាត់ទុកថា មហោស្រពនេះគឺ ជាឱកាស​ដ៏មាន​អត្ថន័យ​ដើម្បី​បង្កើន​ចំណង​សាមគ្គី​ភាព​រវាង​កុមារ​វៀត​ណាម​ជា មួយកុមារអន្តរជាតិ ព្រមទាំងជាឱកាសដើម្បីផ្សព្វផ្សាយរូបភាពស្ដីពីប្រវត្តិសាស្ត្រ ទឹកដី មនុស្ស វប្បធម៌​វៀត​ណាម ទៅកាន់មិត្តភក្តិអន្តរជាតិនិងផ្ទុយទៅវិញ​ផង​ដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top